លិខិតអបអរសាទរពីលោក Aleksandr Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស បានសរសេរថា "បក្ខជនបក្សកុម្មុយនិស្តវៀតណាមតែងតែជាគំរូនៃលទ្ធិស្នេហាជាតិ អ្នកដឹកនាំនៃការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គមនៃប្រទេស ដើម្បីកសាងប្រទេសខ្លាំងមាំមួន និងមានអធិយតេយ្យភាព ។ សព្វថ្ងៃនេះ បក្សកុម្មុយនិស្តវៀតណាមបន្តកសាងសង្គមនិយម លើកកំពស់តួនាទីនិងកិត្យានុភាពរបស់ប្រទេសក្នុងតំបន់ និងពិភពលោក។ សាធារណរដ្ឋបេឡារុស្ស និងសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិងកំពុងជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលមានទំនួលខុសត្រូវ គោរពនិងគាំទ្រគ្នាទៅវិញទៅមក។

លិខិតអបអរសាទររបស់លោក Gennady Zyuganov ប្រធានគណបក្សកុម្មុយនិស្តរុស្ស៊ី បានសរសេរថា “ក្នុងឱកាសខួបលើកទី ៩៥ ឆ្នាំ យើងសូមជូនពរសមាជិកបក្សកុម្មុយនិស្ត និងប្រជាជនវៀតណាមទាំងអស់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការអនុវត្តផែនការដែលបានកំណត់ ហើយយើងសង្ឃឹមថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងនិងពង្រីក”។

leftcenterrightdel
ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំគណបក្សនយោបាយ និងបណ្តាប្រទេសនានាផ្ញើសារ និងទូរលេខអបអរសាទរ (រូបថត៖ baochinhphu.vn)

លិខិតអបអរសាទរពីលោក Fabien Roussel លេខាទូទាំងប្រទេសនៃគណបក្សកុម្មុយនិស្តបារាំង បានសរសេរថា “យើងជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់លោក To Lam នឹងបន្តជម្នះលើរាល់បញ្ហាប្រឈមនាបច្ចុប្បន្ន។ គណបក្សកុម្មុយនិស្តបារាំងនឹងតែងតែរួមដំណើរ និងគាំទ្របក្សកុម្មុយ និស្តវៀតណាម”។

ក្នុងលិខិតអបអរសាទររបស់លោក Patrik Köbele ប្រធានគណបក្សកុម្មុយនិស្តអាល្លឺម៉ង់ បានសរសេរថា “បច្ចុប្បន្ននេះ សាមគ្គីភាពជាមួយវៀតណាមក៏ជាអាទិភាពរបស់គណបក្សកុម្មុយនិស្តអាល្លឺម៉ង់ ហើយយើងជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមនឹងសម្រេចបាននូវគោលដៅដែលត្រូវបានកំណត់ក្នុងទសវត្សរ៍ខាងមុខ ដើម្បីកសាងប្រទេសសង្គមនិយមដ៏រុងរឿងមួយ”។

លិខិតអបអរសាទររបស់លោក Gyula Thurmer ប្រធានគណបក្សពលករហុងគ្រី សរសេរថា “បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមលើមាគ៌ាសង្គមនិយម។ ក្នុងរយៈពេល៩៥ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍន៍ ជោគជ័យរបស់បក្សកុម្មុយនិស្តវៀតណាមគឺអាស្រ័យការគាំទ្ររបស់ប្រជាជនវៀតណាម។ បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍចលនាកុម្មុយនិស្តអន្តរជាតិ។ យើងសូមជូនពរបក្សកុម្មុយនិស្តទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម ពង្រឹងតួនាទីដឹកនាំរបស់បក្ស រក្សាឯកភាពសង្គម និងសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជម្រុញឲ្យវៀតណាមទៅជាប្រទេសអភិវឌ្ឍ ឆ្ពោះទៅសង្គមនិយមនៅពាក់កណ្តាលសតវត្សរ៍ទី ២១”៕

បកប្រែដោយ Thuy Anh