កាសែត Resumen Latinoamericano របស់ប្រទេសអាហ្សង់ទីនកាលពីម្សិលមិញ (ថ្ងៃទី ១ ខែកុម្ភៈ) បានបោះពុម្ពអត្ថបទផ្សព្វផ្សាយគោលនយោបាយការបរទេសរបស់វៀតណាមក្នុងឱកាសខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។ ក្រោមចំណងជើងថា “វៀតណាម៖ គោលនយោបាយការបរទេសនាំប្រទេសទៅកាន់យុគសម័យថ្មី” Resumen Latinoamericano បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងកិច្ចការបរទេសរបស់វៀតណាមកាលពីឆ្នាំមុន។

leftcenterrightdel
អត្ថបទអំពីគោលនយោបាយការបរទេសរបស់វៀតណាម (រូបថត៖ Dieu Huong/VNA)

អត្ថបទបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៤ គឺជាឆ្នាំអនុវត្តសកម្មភាពកិច្ចការបរទេសយ៉ាងទូលំទូលាយរបស់វៀតណាមជាមួយដៃគូជាច្រើននៅវេទិកា និងយន្តការពហុភាគីសំខាន់ៗ ក្នុងនោះមានព្រឹត្តិការណ៍ចំនួន ៦០ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងនោះមានដំណើរទស្សនកិច្ច និងចូលរួមសន្និសីទពហុភាគីចំនួន ២១ លើក និងទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ និងមេដឹកនាំពិភពលោកចំនួន ២៥ លើក។ ។ នៅក្របខ័ណ្ឌពហុភាគី វៀតណាមបានអះអាងកាន់តែខ្លាំងឡើងអំពីសមត្ថភាព តួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងបញ្ហាអន្តរជាតិ ដោយចូលរួមយ៉ាងសកម្ម ក្នុងវេទិកាតំបន់ និងពិភពលោក។

ដោយសំដៅលើកិច្ចខិតខំប្រឹងប្រែងក្នុងទំនាក់ទំនងសេដ្ឋកិច្ចបរទេស កាសែត Resumen Latinoamericano បានសង្កត់ធ្ងន់ថា៖ ការទូតសេដ្ឋកិច្ចបានជំរុញវៀតណាមសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយដៃគូសំខាន់ៗ និងសាជីវកម្មធំៗ ជាពិសេសលើវិស័យដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរអេកូឡូស៊ី គ្រឿងអេឡិចត្រូនិក និងបញ្ញាសិប្បនិម្មិត (AI)។ វៀតណាមបានទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ក្នុងបច្ចេកវិទ្យាថ្មី អភិវឌ្ឍវិស័យ​ semiconductor បង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ AI និងបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិដល់ឆ្នាំ ២០៣០ និង ២០៤៥។

បកប្រែដោយ Duy Hoan