leftcenterrightdel
សាស្ត្រាចារ្យបណ្ឌិត Chang Khan Ping នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម សាកលវិទ្យាល័យឧស្សាហកម្ម  Zhejiang (ប្រទេសចិន) (រូបថត៖ TTXVN)

ថ្លែងមតិអំពីកាលានុវត្តភាពនិងបញ្ហាប្រឈម ដែលបក្សកុម្មុយនិស្តវៀតណាមជួបប្រទះក្នុងយុគសម័យថ្មី លោកសាស្ត្រាចារ្យ Chang Khan Ping បានចាត់ទុកថា ឱកាសដើម្បីវៀតណាមសម្រេចបានក្នុងយុគសម័យថ្មីគឺធំជាងបញ្ហាប្រឈម។ កត្តាដែលបញ្ជាក់ប្រការនេះរួមមាន៖ សាមគ្គីភាពក្នុងបក្ស; សេចក្តីសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមគឺស្របតាមបំណងប្រាថ្នារបស់ប្រជាជន; តួនាទីនិងឋានៈរបស់វៀតណាមក្នុងការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសធំៗ។

leftcenterrightdel
ប្រវត្តិវិទូនិងជាអ្នកកាសែតប្រេស៊ីល De Oliviera

ចែករំលែកទស្សនៈនេះ ប្រវត្តិវិទូនិងជាអ្នកកាសែតប្រេស៊ីល De Oliviera ជឿជាក់ថា បក្សកុម្មុយនិស្តវៀតណាមដើរតួនាទីស្នូលក្នុងប្រវត្តិសាស្ត្ររបស់វៀតណាម។ វៀតណាមកំពុងលេចចេញដូចជាតំណរសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ពង្រឹងតួនាទីរបស់ខ្លួនជាស្ពានរវាងប្រទេសអភិវឌ្ឍន៍និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍៕

តាម vovworld.vn