leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញ​ទៅទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន​ឧស្សាហកម្ម និងទូរគមនាគមន៍យោធា

ថ្លែងមតិក្នុងឱកាសនេះ តាងនាមគណៈកម្មាធិការបក្ស​យោធា​មជ្ឈិម ថ្នាក់ដឹក​នាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលលេចធ្លោក្នុងការអនុវត្តបេសកកម្មយោធា ការពារជាតិ ក៏ដូចជាភារកិច្ចផលិតកម្ម អាជីវកម្មរបស់ Viettel នាពេលថ្មីៗនេះ។ លទ្ធផលទាំងនោះបង្ហាញពីទំនួលខុសត្រូវ គុណវុឌ្ឍិ ភាពវៃឆ្លាត សាមគ្គីភាព និងការច្នៃប្រឌិតរបស់បុគ្គលិក វិស្វករ និងនិយោជិតរបស់ក្រុមហ៊ុន។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យ Viettel បង្កើតគំនិតច្នៃប្រឌិតដោយឥតឈប់ឈរ ជាពិសេសក្នុងវិស័យផលិតកម្ម និងអាជីវកម្ម។ យកចិត្តទុកដាក់បន្ថែមទៀតចំពោះសកម្មភាពផ្សព្វផ្សាយផលិតផល រក្សា និងពង្រីកទីផ្សារ; ទន្ទឹមនឹងនេះ ផ្តោតលើការធានាគុណភាពនៃផលិតផលទាំងឡាយ​ជាទូទៅ និងផលិតផលបម្រើការហ្វឹក​ហ្វឺន និងសកម្មភាពត្រៀមប្រយុទ្ធរបស់កងទ័ពទាំងមូលនិយាយដោយឡែក។ បន្តយកចិត្តទុកដាក់កសាងធនធានមនុស្សស្របតាមតម្រូវការ និងភារកិច្ច ជាពិសេសការកសាងជួរកម្មាភិបាល​ដឹក​នាំ​​គ្រប់លំដាប់ថ្នាក់; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រជាធិបតេយ្យ ផ្តោតលើការ​ការរិះគន់ និង​រិះគន់​ខ្លួនឯង  កសាង​អង្គការ​បក្ស​ឱ្យ​ស្អាត​ស្អំ និង​រឹងមាំនៅ​គ្រប់​លំដាប់ថ្នាក់។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅទស្សនកិច្ច និងត្រួតពិនិត្យក្រុមហ៊ុន​ឧស្សាហកម្ម និងទូរគមនាគមន៍យោធា

ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ លោក​នាយឧត្តមសេនីយ៍ Phan Van Giang បានជូនពរដល់នាយទាហាន វិស្វករ បុគ្គលិក និងកម្មករ កម្មការនី Viettel ទាំងអស់ ឱ្យទទួលបាន ជោគជ័យគ្រប់ភារកិច្ច។ លោកនាយឧត្តមសេនីយ៍ Phan Van Giang ជឿជាក់ថា ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈដ៏មុតមាំ Viettel នឹងបន្តប្រមូលបានសមិទ្ធិផលកាន់តែច្រើនថែមទៀត រួមចំណែកកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ មានរបៀបរៀប​រយ​ ចំណាន និងទំនើប៕

បកប្រែដោយ Duy Hoan