ក្នុងឆ្នាំ២០២៥ ខេត្ត Kien Giang បានរៀបចំសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងជាច្រើននៅឃុំជាប់ព្រំដែន Phu Loi (ស្រុក Giang Thanh)។ ឃុំ Phu Loi គឺជាឃុំមួយក្នុងចំណោមឃុំជាប់ព្រំដែនក្នុងស្រុក Giang Thanh។ ឃុំមានជនរួមជាតិខ្មែរចំនួន ១,៧៨៧ នាក់។ ប្រជាជនប្រកបរបរកសិកម្មជាចម្បង ហើយជីវភាពនៅតែជួបការលំបាក។ គ្រួសារជាច្រើនមិនមានដីសម្រាប់ប្រកបរបរ ដូច្នេះពួកគេធ្វើការជាកម្មករស៊ីឈ្នួល ឬធ្វើការនៅក្រុមហ៊ុនក្រៅខេត្ត។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Kien Giang និងស្រុក Giang Thanh ចូលរួមពិធីប្រគល់ “ផ្ទះយុទ្ធមិត្ត” ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនឆ្នាំ២០២៥

ទន្ទឹមនឹងនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកមិនទាន់ស៉ីសង្វាក់គ្នា ផ្លូវជនបទត្រូវបានរងការខូចខាត ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងមិនធានាបានសុវត្ថិភាព ជាពិសេសនៅរដូវវស្សា។ ដោយហេតុនោះ កម្មវិធីបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនឆ្នាំ២០២៥ ដែលរៀបចំឡើងក្នុងមូលដ្ឋាន គឺជាការរួមចំណែកដល់ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។

លោកអនុសេនីយ៍ទោ Le Au Manh Duy ប្រធាននយោបាយកងអនុសេនាធំលេខ៦ (កងវរសេនាតូចលេខ ៥១៩ កងវរសេនាធំលេខ ៨៩៣ បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) បានឲ្យដឹងថា ក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជន អង្គភាពបានសហការជាមួយមូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពជាក់ស្តែង និងមានអត្ថន័យជាច្រើន ដូចជា សាងសង់ផ្ទះ សាងសង់ស្ពាន សម្អាតបរិស្ថាន... តាមរយៈនោះ រួមចំណែកធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជួយប្រជាជនមានបុណ្យចូលឆ្នាំថ្មីប្រពៃណីដ៏រីករាយ និងកក់ក្តៅ។

កត្តាសំខាន់មួយដែលរួមចំណែកដល់ការរៀបចំបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនប្រកបដោយជោគជ័យ គឺការចូលរួមពីគណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន និងអង្គការនានា ជំនួយពីប្រជាជន និងការឧបត្ថម្ភហិរញ្ញវត្ថុពីសង្គម អង្គការ បុគ្គល និងសប្បុរសជនជាច្រើន។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang ជួយប្រជាជនសាងសង់ផ្ទះក្នុងកម្មវិធីបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនឆ្នាំ២០២៥

ក្រោមប្រធានបទ “កងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang រួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនស្រុក Giang Thanh កសាងជនបទថ្មី” ក្នុងបុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនឆ្នាំនេះ គណៈកម្មាធិការរៀបចំបានប្រគល់ផ្ទះចំនួន ៦៤ ខ្នងជូនប្រជាជនដែលមានស្ថានភាពលំបាក សាងសង់ស្ពានចំនួន២ ជួយគាំទ្រគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជនចំនួន១ រៀបចំកម្មវិធីពិនិត្យសុខភាព ផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋជាង ១.៥០០ នាក់...

នៅនិទាឃរដូវឆ្នាំ២០២៥ ឃុំជាប់ព្រំដែន Phu Loi ហាក់ដូចជាគ្របលើខ្លួននូវអាវថ្មី សកម្មភាពទទួលអំណរនិទាឃរដូវ និងទទួលអំណរបុណ្យចូលឆ្នាំថ្មី ដែលត្រូវបានរៀបចំឡើងដោយកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធ សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងមូលដ្ឋាន បានបង្កើតបរិយាកាសអ៊ូអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ បុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ព និងប្រជាជនក៏រួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងស្ថាប័ន អង្គភាព សហជីពនៅមូលដ្ឋាន និងប្រជាជន៕

បកប្រែដោយ Thuy Anh