leftcenterrightdel
ហ្វូងមនុស្សនៅទីក្រុងបុរាណ Hoi An (រូបថត៖ Long Phi/VOV)

ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យតេត ឆ្នាំម្សាញ់ សប្តស័ក ២០២៥   រមណីយដ្ឋានប្រវត្តិសាស្ត្រវិហាហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho) បានទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ និងប្រជាពលរដ្ឋក្នុងតំបន់មក អុជធូបបួងសួងសុំឲ្យមានសុខភាពល្អ សុខសានត្រាន និងសំណាងល្អពេញមួយឆ្នាំ។

យោងតាមព័ត៌មានរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត នៅខេត្ត Tay Ninh ក្នុងរយៈពេល ៦ថ្ងៃ (ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែមករា ពោលគឺថ្ងៃទី ២៧ ខែធ្នូ ដល់ថ្ងៃទី ៣ នៃពិធីបុណ្យតេត) ភ្ញៀវទេសចរណ៍មកកាន់តំបន់ទេសចរណ៍ក្នុងខេត្តនេះបានកើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺជិត ៣០ ម៉ឺននាក់។ ក្នុងនោះចំនួនភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រ និងទេសភាពភ្នំយាយខ្មៅមានចំនួនទៅដល់ ៩០%។

ក្នុងពេលជាមួយគ្នានោះ ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូតេត ទីក្រុងបុរាណ Hoi An ខេត្ត Quang Nam នៅតែជាគោលដៅពេញនិយមរបស់ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ខណៈដែលទទួលភ្ញៀវឡើងដល់ ៥០ម៉ឺននាក់។

leftcenterrightdel
ភ្ញៀវទេសចររីករាយសម្របខ្លួនជាមួយខ្យល់អាកាសបរិសុទ្ធនៅលើខ្ពង់រាប Moc Chau-Son La (រូបថត៖ Tran Long/VOV)

ចំណែកខ្ពង់រាប Moc Chau ខេត្ត Son La បានស្វាគមន៍ភ្ញៀវទេសចរជាង ២៨.០០០ នាក់មកទស្សនា និងទទួលបទពិសោធន៍។ ក្រៅពីការរៀបចំសកម្មភាពរដូវផ្ការីកនិងបុណ្យតេត កន្លែងស្នាក់នៅ តំបន់ទេសចរណ៍ និងកន្លែងនានានៅលើខ្ពង់រាប Moc Chau ក៏បង្កើនចំនួនបុគ្គលិកសម្រាប់បម្រើអតិថិជននៅពេលមកទស្សនា និងស្នាក់នៅក្នុងខេត្ត។

មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា ក្នុងឱកាសបុណ្យ តេត រយៈពេល ៧ថ្ងៃ ចំនួនភ្ញៀវទេសចរសរុបមកខេត្តបានកើនដល់ ៥៥២.០០០ នាក់ ហើយប្រាក់ចំណូលត្រូវបានប៉ាន់ប្រមាណជាង ១.៥០០ ពាន់លានដុង (ប្រហែល ៦០ លានដុល្លារ) ដោយបន្តបញ្ជាក់ពីឋានៈរបស់ខ្លួន ជាគោលដៅទាក់ទាញបំផុតមួយនៅក្នុងប្រទេសក្នុងអំឡុងពេលបុណ្យតេត៕

តាម vovworld.vn