ថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៥) នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានដាក់កម្រងផ្កា និងចូលប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។
|
|
គណៈប្រតិភូបានដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលីផ្លូវ Bac Son នៃទីក្រុងហាណូយ (រូបថត៖ VGP/Nhat Bac) |
អញ្ជើញចូលរួមពិធីមានលោកអគ្គលេខាបក្ស To Lam, ប្រធានរដ្ឋលោក Luong Cuong, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh, ប្រធានរដ្ឋសភាលោក Tran Thanh Man និងអតីតថ្នាក់ដឹកនាំបក្សរដ្ឋច្រើនរូបទៀត។
គណៈប្រតិភូបានសម្តែងនូវការគោរពនិងដឹងគុណចំពោះគុណូបការៈដ៏មហិមាររបស់លោកប្រធានហូជីមិញ ដែលជាវីរៈបុរសរំដោះជាតិ ជាស្ថាបនិកបក្សកុម្មុយនិស្តវៀតណាម។
បន្ទាប់មក គណៈប្រតិភូបានដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅវិមានវីរៈយុទ្ធជនពលី ផ្លូវ Bac Son នៃទីក្រុងហាណូយ៕
តាម vovworld.vn