ក្នុងឱកាសរំលឹកខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥) និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២៥ នាល្ងាចថ្ងៃទី ៣ ខែកុម្ភៈ នៅទីក្រុងហាណូយ រដ្ឋាភិបាលបានរៀបចំពិធីជួបសំណេះសំណាល "អបអរសាទរបក្សរុងរឿង អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥"។ លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Tran Thanh Man និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើនរូបទៀតបានអញ្ជើញចូលរួម។

leftcenterrightdel
ពិធីជួបសំណេះសំណាល "អបអរសាទរបក្សរុងរឿង អបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥"

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏ប៉ុន្តែក្នុងឆ្នាំកន្លងមក វៀតណាមនៅតែមានភាពវិជ្ជមានលើវិស័យសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ដោយសម្រេចលើសពីគោលដៅសំខាន់ៗទាំង ១៥/១៥ ។

ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាឆ្នាំចុងក្រោយនៃផែនការ៥ឆ្នាំ ២០២១-២០២៥ ហើយទន្ទឹមនឹងនោះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិកើតឡើងនោះ លោកនាយករដ្ឋមន្ត្រី​បានស្នើឱ្យគ្រប់ថ្នាក់ គ្រប់វិស័យ និងថ្នាក់មូលដ្ឋានឲ្យយល់ជ្រួតជ្រាបនូវបាវចនាសកម្មភាពនាឆ្មាំនេះគឺ "វិន័យ ការទទួលខុសត្រូវ; សកម្ម ទាន់ពេលវេលា; បង្រួម មានប្រសិទ្ធភាព; "ការពន្លឿន របកគំហើញ" ជាមួយនឹងការខិតខំប្រឹងប្រែងសម្រេចឲ្យបានកំណើនផលិតផលក្នុងស្រុកយ៉ាងហោចណាស់ ៨% និងព្យាយាមសម្រេចបានពីរខ្ទង់ក្រោមលក្ខខណ្ឌអំណោយផលបន្ថែមទៀត។

គោរពចំពោះមរតកដ៏មានតម្លៃដែលថ្នាក់ដឹកនាំរដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលគ្រប់ជំនាន់បានកសាងឡើងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលនឹងទទួលមរតក ពង្រីក និងផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការរៀបចំសកម្មភាព ហើយខិតខំរួមចំណែកបន្ថែមទៀតក្នុងកិច្ចការកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan