លោកអគ្គលេខាបក្ស To Lam បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាយុទ្ធជនបដិវត្តន៍ដ៏ក្លាហាន ជាសិស្សពូកែ សមមិត្តដ៏ជឿទុកចិត្ត និងជិតស្និទ្ធរបស់លោកប្រធានហូជីមិញ មេដឹកនាំសំខាន់មួយរូប ដែលជាអ្នកបន្តវេននៃបដិវត្តន៍វៀតណាម ជាមួយនឹងគុណូបការៈដ៏ធំធេងក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។ ឈ្មោះ និងអាជីពរបស់លោកត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិដែលទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេស។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam អុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយករដ្ឋមន្ត្រី Pham Van Dong

* នារសៀលថ្ងៃដដែល លោកអគ្គលេខាបក្ស To Lam បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់លោកឧត្តមសេនីយ៍ទោ Dang Quan Thuy វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន អតីតមេបញ្ជាការយោធភូមិភាគទី២។

លោកអគ្គលេខាបក្ស To Lam បានជូនពរឲ្យលោក Dang Quan Thuy និងក្រុមគ្រួសារ មានសុខភាពល្អ សុខសប្បាយ និងភាពចម្រុងចម្រើន ព្រមទាំងសង្ឃឹមថា លោក Dang Quan Thuy នឹងបន្តលើកកម្ពស់សីលធម៌បដិវត្តន៍ ចូលរួមយ៉ាងសកម្មក្នុងការកសាងបក្ស អាជ្ញាធរមូលដ្ឋាន និងអប់រំប្រពៃណីបដិវត្តន៍ដល់យុវជនជំនាន់ក្រោយ៕

បកប្រែដោយ Thanh Cong