ដោយសំដែងការចាប់អារម្មណ៍ចំពោះសមិទ្ធិផលដ៏អស្ចារ្យបន្ទាប់ពីជិត ៤០ ឆ្នាំ នៃការផ្លាស់ថ្មី និងគោលដៅអភិវឌ្ឍន៍នាពេលខាងមុខរបស់ប្រទេស និងប្រជាជន​វៀតណាមមុននឹងយុគសម័យថ្មី - យុគសម័យឈានទៅមុខរបស់ប្រទេសជាតិ អ្នកសិក្សាស្រាវជ្រាវកម្ពុជាជឿជាក់ថា សមិទ្ធិផលដ៏អស្ចារ្យដែលទទួលបានពីការផ្លាស់ថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដ៏រឹងមាំ និងវិបុលភាពរបស់ប្រជាជន​វៀតណាមនាពេលអនាគត។

ចែករំលែកជាមួយអ្នកសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២៥ លោក អ៊ុច លាង បានផ្ញើសារអបអរសាទរខួបលើកទី ៩៥ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំបដិវត្តន៍វៀតណាមបន្តទទួលបានជ័យជំនះដ៏ត្រចះត្រចង់ជាច្រើន។  លោក អ៊ុច លាង លើកឡើងថា “ក្នុងរយៈពេល៩៥ឆ្នាំ ចាប់តាំងពីការបង្កើត និងអភិវឌ្ឍន៍បក្សកុម្មុយនិស្តវៀតណាម ថ្នាក់ដឹកនាំរបស់បក្សបានដឹកនាំបដិវត្តន៍ និងបន្តទទួលបានជ័យជំនះដ៏អស្ចារ្យជាច្រើន”។

leftcenterrightdel
អ្នកសារព័ត៌មានវៀតណាមប្រចាំទីក្រុងភ្នំពេញសម្ភាសអ្នកសិក្សាស្រាវជ្រាវ អ៊ុច លាង (រូបថត៖ vnanet.vn)

ពិនិត្យមើលឡើងវិញនូវព្រឹត្តិការណ៏ប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដំណាក់កាល (១៩៣០-១៩៤៥) និងការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ក្នុងសម័យការពារនិងអភិវឌ្ឍសមិទ្ធិផលនៃបដិវត្តន៍ខែសីហា ធ្វើសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក (១៩៤៥-១៩៧៥) អ្នកសិក្សាស្រាវជ្រាវ អ៊ុច លាង ឲ្យដឹងថា ការបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ និងជ័យជំនះដ៏ត្រចះត្រចង់រហូតមកដល់សព្វថ្ងៃនេះបានរួមចំណែកយ៉ាងធំធេងដល់ចលនាបដិវត្តន៍នៃតំបន់ឥណ្ឌូចិន  ជាពិសេសនៅក្នុងប្រទេសកម្ពុជា និងឡាវ។ អ្នកសិក្សាស្រាវជ្រាវកម្ពុជាបានបញ្ជាក់ថា៖ ជ័យជំនះ Dien Bien Phu ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ១៩៥៤ ប្រឆាំងនឹងរបបអាណានិគមបារាំង ធ្វើឱ្យបារាំងនិងពិភពលោកទាំងមូល ភ្ញាក់ផ្អើល ដោយបង្ខំឱ្យរដ្ឋាភិបាលបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព និងទទួលស្គាល់ឯករាជ្យរបស់វៀតណាម។ ហើយបារាំងក៏ត្រូវទទួលស្គាល់ឯករាជ្យរបស់កម្ពុជា និងឡាវ ហើយសង្គ្រាមនៅឥណ្ឌូចិនត្រូវបានបញ្ចប់ទាំងស្រុង។

ប្រធានសមាគមអតីតនិស្សិតកម្ពុជាសិក្សានៅប្រទេសវៀតណាម ក៏បានកត់សម្គាល់អំពីតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការសម្រេចចិត្តលើកំណែទម្រង់ និងអនុវត្តគោលនយោបាយកំណែទម្រង់នៅវៀតណាម។ លោកបានលើកឡើងថា៖ “ខ្ញុំគិតថា បក្សកុម្មុយនិស្តវៀតណាមបានអះអាងយ៉ាងច្បាស់នូវតួនាទីនាំមុខរបស់ប្រទេសក្នុងការផ្លាស់ថ្មី ដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាពលើមាគ៌ាសង្គមនិយមដូចដែលយើងបានឃើញសព្វថ្ងៃនេះ”។

យោងតាមអ្នកសិក្សាស្រាវជ្រាវមកពី RAC មហាសន្និបាតលើកទី ៦ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៨៦ បក្សកុម្មុយនិស្តវៀតណាមបានសម្រេចចិត្តដាក់ចេញគោលនយោបាយកំណែទម្រង់ដ៏ទូលំទូលាយ និងបើកផ្លូវសម្រាប់ការផ្លាស់ប្តូរប្រទេសជាតិ ដោយផ្តោតលើការជំរុញកំណែទម្រង់ការគ្រប់គ្រងសេដ្ឋកិច្ចនិងគ្រប់គ្រងរដ្ឋ។ នេះត្រូវបានគេចាត់ទុកថាជារបត់សំខាន់ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍វៀតណាមលើមាគ៌ាសង្គមនិយម។ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងគោលនយោបាយកាត់បន្ថយក្របខ័ណ្ឌ ដែលកំពុងអនុវត្តយ៉ាងខ្លាំងក្លាដោយបក្សកុម្មុយនិស្តវៀតណាម គឺជាគោលនយោបាយត្រឹមត្រូវដែលមានចក្ខុវិស័យទូលំទូលាយ ដើម្បីបង្កើនគុណភាពនៃប្រព័ន្ធ ក្បាលម៉ាស៊ីនគ្រប់គ្រងដឹកនាំប្រទេស ធានាបាននូវប្រសិទ្ធភាព គុណភាព និងតម្លាភាពនៃក្បាលម៉ាស៊ីន នាំមកនូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។

លោក អ៊ុច លាង សមិទ្ធិផលដ៏អស្ចារ្យក្រោយរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ថ្មី និង ៩៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវគោលដៅកសាងសង្គមនិយមវៀតណាម ក៏ដូចជាការអភិវឌ្ឍ ការអនុវត្តន៍ប្រកបដោយភាពច្នៃប្រឌិតនៃលទ្ធិម៉ាក្សនិយម-លេនីន និងគំនិតផ្ដួចផ្ដើមរបស់លោកប្រធាន​ហូជីមិញក្នុងការងារបដិវត្តន៍ និងកំណែទម្រង់នៅវៀតណាម។ ទន្ទឹមនឹងនោះ ស្ថិរភាពនយោបាយ និងសមិទ្ធិផលធំៗលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ការពារជាតិ និងកិច្ចការបរទេស រួមជាមួយនឹងតួនាទី និងកិត្យានុភាពដ៏រឹងមាំ រួមផ្សំជាមួយការខិតខំប្រឹងប្រែងរួមរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បី ឆ្ពោះទៅកាន់យុគសម័យថ្មីដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ប្រជាជនវៀតណាម។

យោងតាមអ្នកសិក្សាស្រាវជ្រាវនេះ វៀតណាមបានដាក់ចេញយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព ដោយឈរលើមូលដ្ឋាននៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបដិវត្តន៍បំប្លែងឌីជីថល ដោយខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ដោយចាត់ទុកថា ទាំងនេះគឺជាគោលដៅជាក់លាក់ដែលបានកំណត់ដោយឈរលើមូលដ្ឋាននៃសក្ដានុពលរបស់វៀតណាម ក៏ដូចជាដំណើរការនៃការធ្វើ សមាហរណកម្មយ៉ាងសកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក អ្នកសិក្សាស្រាវជ្រាវ អ៊ុច លាង បានសង្កត់ធ្ងន់ថា៖ “សមិទ្ធិផលទាំងនេះគឺជាសមិទ្ធិផលដ៏អស្ចារ្យពីការផ្លាស់ថ្មី ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដ៏រឹងមាំ និងវិបុលភាពរបស់ប្រជាជន​វៀតណាម៕

បកប្រែដោយ Pham Diep