នៅឆ្នាំ២០២៣ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានសហការអនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែន ផ្លាស់ប្តូរព័ត៌មានដោយទាន់ពេលវេលាអំពីការគ្រប់គ្រងការពារព្រំដែន និងសកម្មភាពពាក់ព័ន្ធដល់បទល្មើសផ្សេងៗនៅតាមព្រំដែន។

សកម្មភាពទាំងនេះរួមចំណែករក្សាចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារបូរណភាពទឹកដី សន្តិសុខព្រំដែន ទប់ស្កាត់និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព ការពារសមិទ្ធិផលនៃការបោះបង្គោលព្រំដែនគោក។

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Binh Phuoc ចុះហត្ថលេខា និងប្រគល់អនុស្សរណៈនៃការយោគយល់គ្នាជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ

ក្នុងឱកាសនេះ ភាគីនានាក៏បានពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តាមនោះ ភាគីទាំងឡាយបន្តផ្លាស់ប្តូរព័ត៌មានដោយទាន់ពេលវេលា អំពីការគ្រប់គ្រងការពារព្រំដែន រៀបចំការយាមល្បាតទ្វេភាគីជាប្រចាំ ការពារប្រព័ន្ធព្រំដែន និងបង្គោលព្រំដែនគោកប្រកបដោយសុវត្ថិភាព ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទដោយទាន់ពេលវេលា។ ទន្ទឹមនឹងនោះ សហការយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាដែលកើតឡើងនៅតំបន់ព្រំដែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពឯករាជ្យភាព និងអធិបតេយ្យភាពទឹកដីរបស់គ្នាទៅវិញទៅមក។

ទន្ទឹមនឹងនោះ ភាគីទាំងឡាយក៏បានឯកភាពបន្តសហការផ្សព្វផ្សាយដល់ប្រជាជននៃភាគីទាំងសងខាងអំពីកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនទាំងសងខាងក្នុងការធ្វើដំណើរទៅមកដើម្បីសួរសុខទុក្ខសាច់ញាតិ ដោះដូរទំនិញ ពិនិត្យនិងព្យាបាលជំងឺតាមបទបញ្ជា៕

បកប្រែដោយ Thuy Anh