ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានផ្ញើសាររំលែកទុក្ខដល់ប្រជាពលរដ្ឋវៀតណាម ជាពិសេសក្រុមគ្រួសារជនរងគ្រោះដោយគ្រោះធម្មជាតិ ដែលបង្កឡើងដោយព្យុះយ៉ាជី។

លោកឧត្តមសេនីយ៍ទោ ចិន នី បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ និង ៦ ខែដើមឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នគរបាលខេត្ត Tay Ninh នគរបាលខេត្ត Binh Phuoc តែងតែរក្សាទំនាក់ទំនងជិតស្និទ្ធ និងសម្របសម្រួល ផ្លាស់ប្តូរព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន ជាពិសេសឧក្រិដ្ឋជនដែលឆ្លងដែនដោយខុសច្បាប់បានទាន់ពេលវេលា ដោយមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន និងកងកម្លាំងអរិភាពមានឱកាសបំផ្លាញសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ទោ ចិន នី បានថ្លែងអំណរគុណចំពោះនគរបាលខេត្ត Tay Ninh និងនគរបាលខេត្ត Binh Phuoc ដែលបានចុះសួរសុខទុក្ខ ចែករំលែក ផ្តល់ជំនួយជាថវិកា និងសម្ភារៈដល់អង្គភាព ដើម្បីប្រើប្រាស់ក្នុងការងារ និងការងារមនុស្សធ៌ម។

leftcenterrightdel
ថ្នាក់ដឹក​នាំ​នគរបាលខេត្ត Binh Phuoc និងថ្នាក់ដឹក​នាំ​ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះហត្ថលេខាលើ​កំណត់ហេតុនៃកិច្ចប្រជុំ

leftcenterrightdel
ថ្នាក់ដឹក​នាំនគរបាលខេត្ត Tay Ninh និងថ្នាក់ដឹក​នាំ​ស្នងការនគរបាលខេត្តត្បូងឃ្មុំ ចុះហត្ថលេខា និងប្រគល់កំណត់ហេតុនៃកិច្ចប្រជុំ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកវរសេនីយ៍ឯក Nguyen Van Trai នាយកនគរបាលខេត្ត Tay Ninh បានឲ្យដឹងថា៖ នគរបាលខេត្ត Tay Ninh និងនគរបាលខេត្តត្បូងឃ្មុំ រក្សាបាននូវការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា ស្របតាមស្មារតីនៃផែនការសហប្រតិបត្តិការប្រចាំឆ្នាំ សម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកើតឡើង និងដោះស្រាយករណីពាក់ព័ន្ធ បានរួមចំណែករក្សាស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមព្រំដែន បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនទាំងសងខាងក្នុងការឆ្លងកាត់ព្រំដែនទៅធ្វើពាណិជ្ជកម្ម រស់នៅ និងគោរពច្បាប់នៃប្រទេសពីរ។

leftcenterrightdel
ប្រតិភូបានថតរូបទុកជាអនុស្សាវរីយ៍

ក៏នៅក្នុងកិច្ចប្រជុំនោះដែរ នគរបាលខេត្ត Tay Ninh នគរបាលខេត្ត Binh Phuoc និងស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ​ដោយ​ឯកភាព​លើក​កំពស់ទិសដៅបន្តកិច្ចសហប្រតិបត្តិការ និងការ​ផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែន ក៏ដូចជាសកម្មភាពរបស់កងកម្លាំងអរិភាព អង្គការភេរវកម្មអន្តរជាតិ និងមុខសញ្ញាដែលបំពានច្បាប់នៃប្រទេសនីមួយៗ៕

បកប្រែដោយ​ Duy Hoan