ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ លោក Nguyen Luu Trung បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមនោសញ្ចេតនា និងជំនួយដ៏មានតម្លៃរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃបណ្ដាខេត្តរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្រមូល ផ្ដល់ព័ត៌មាន ណែនាំ និងជួយក្រុម K៩២ ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

ចាប់តាំងពីការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មកទល់នឹងពេលនេះ ក្រុម K៩២ (បញ្ជាការដ្ឋានយោធាខេត្ត Kien Giang) បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២១៣២ អដ្ឋិធាតុ។ ក្នុងរដូវប្រាំង ២០២៣ - ២០២៤ ក្រុម K៩២ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៧ អដ្ឋិធាតុ។

leftcenterrightdel
គណៈកម្មការជំនាញនៃភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍

ថ្លែងក្នុងពិធីនោះ តំណាងគណៈកម្មការជំនាញនៃខេត្តទាំងបួនរបស់ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នឹងបន្តជួយគាំទ្រ និងសហការស្វែងរក ផ្តល់ព័ត៌មាន ដើម្បីបំពេញភារកិច្ចដែលភាគីទាំងពីរបានកំណត់។

ក្នុងពិធីទាំងឡាយនេះ គណៈកម្មការជំនាញខេត្ត Kien Giang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងរដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ ជាមួយគណៈកម្មការជំនាញនៃខេត្តទាំងឡាយ៕

បកប្រែដោយ Thuy Anh