ក្នុងអត្ថបទមួយមានចំណងជើងថា “៥៧ ឆ្នាំ កម្ពុជា និងវៀតណាម មានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីដ៏យូរអង្វែង” កាសែតកម្ពុជាថ្មីប្រចាំថ្ងៃ បានធ្វើអត្ថាធិប្បាយថា ក្នុងរយៈពេល ៥៧ ឆ្នាំកន្លងមកនេះ ចាប់តាំងពីបក្សកុម្មុយនិស្តឥណ្ឌូចិន បង្កើតឡើងក្នុងឆ្នាំ១៩៣០ រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជា-វៀតណាម បានរួមគ្នាឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។ ប្រជាជននៃប្រទេសទាំងពីរតែងតែ រួបរួម គាំទ្រគ្នា និងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងការតស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយមបារាំង និងចក្រពត្តិអាមេរិក។

leftcenterrightdel
កាសែតកម្ពុជាថ្មីប្រចាំថ្ងៃ ចុះផ្សាយអត្ថបទមួយមានចំណងជើងថា “៥៧ ឆ្នាំ កម្ពុជា និងវៀតណាម មានភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណីដ៏យូរអង្វែង” (រូបថតអេក្រង់៖ vnanet.vn)

នៅក្នុងអត្ថបទមួយមានប្រធានបទដូចគ្នា កាសែតកោះសន្តិភាព បានធ្វើអត្ថាធិប្បាយអំពីទំនាក់ទំនងសហប្រតិបត្តិលើគ្រប់វិស័យរវាងប្រទេសជិតខាងទាំងពីរ ជាពិសេសវិស័យនយោបាយ និងសន្តិសុខ។ យោងតាមអត្ថបទ ដំណើរទស្សនកិច្ចការទូតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងវៀតណាមបានធ្វើឡើងជាប្រចាំ។ អាស្រ័យហេតុនេះ ភាគីទាំងពីរតែងតែឯកភាព និងអះអាងឡើងវិញនូវគោលការណ៍ក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឯកភាពលើទិសដៅជំរុញ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការពហុភាគី និងបង្កើតយន្តការផ្លាស់ប្តូរ ការចរចាជាក់លាក់ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។

គួរបញ្ជាក់ថា នាថ្ងៃទី២២ មិថុនា ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា "ខួបអនុស្សាវរីយ៍លើកទី ៥៧ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម៖ កម្រិតកំពូលថ្មីនៃទំនាក់ទំនងនយោបាយកម្ពុជា-វៀតណាម" ដែលក្នុងនោះវាយតម្លៃយ៉ាងទូលំទូលាយអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការតាំងពីយូរលង់មករវាងប្រទេសជិតខាងទាំងពីរក្នុងប្រវត្តិសាស្ត្រ ព្រមទាំងឧទ្ទេសនាមនិងធ្វើបច្ចុប្បន្នភាពសមិទ្ធិផលថ្មីៗក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យជាក់លាក់នីមួយៗ ជាពិសេសក្នុងវិស័យនយោបាយ៕

បកប្រែដោយ Thanh Cong