leftcenterrightdel
ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ការងារថែទាំសុខភាព និងសុខុមាលភាពសង្គមនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៥៧ - ២៤ មិថុនា ២០២៤)។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។

leftcenterrightdel
លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាថ្លែងក្នុងពិធី (រូបថត៖ VOV)

ថ្លែងក្នុងពិធីបើកការរត់ប្រណាំងនេះ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានចែករំលែកថា៖ “នេះគឺជាកម្មវិធីដ៏មានអត្ថន័យ ៖ វាមិនត្រឹមតែរួមចំណែកលើកកំពស់សុខភាពរបស់កម្មាភិបាល និងបុគ្គលិកនៃធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរួមវិភាគទានដល់មូលនិធិសុខុមាលភាពសង្គមនៃមន្ទីរពេទ្យជោរៃភ្នំពេញ រួមចំណែកជួយព្យាបាលអ្នកជំងឺក្រីក្របានច្រើន​នាក់”។

គណៈកម្មការរៀបចំការប្រកួតបានដាក់ចេញគោលដៅរៃអង្គាសប្រាក់អប្បបរមាចំនួន ១៥ ពាន់ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិនិត្យសុខភាព និងព្យាបាលអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញក្នុងឆ្នាំ ២០២៤។ ក្រៅពីគោលដៅសប្បុរសធម៌ គណៈកម្មការរៀបចំក៏សង្ឃឹមថា នឹងជំរុញការរត់ប្រណាំងនេះទៅជាព្រឹត្តិការណ៍ជាប្រចាំ តាមរយៈនោះអភិវឌ្ឍន៍បន្ថែមទៀតនូវចលនាហ្វឹកហាត់កាយសម្បទា និងកីឡារបស់ជួរកម្មាភិបាលបុគ្គលិករបស់បណ្ដាធុរកិច្ចវៀតណាមនៅក្នុងប្រទេសកម្ពុជា ព្រមទាំង​លើកកំពស់សុខភាពរាងកាយ និងបង្កើនការជួបប្រាស្រ័យយ៉ាងជិតស្និទ្ធជាមួយប្រជាជននៅមូលដ្ឋានផងដែរ៕

បកប្រែដោយ Pham Diep