ជាក់ស្ដែង ក្នុងឯកសារលេខ ៤៣១៤/VPCP-CN លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឱ្យក្រសួងដឹកជញ្ជូននិងគមនាគម ទទួលយកមតិពីបណ្ដាក្រសួងនិងមូលដ្ឋាន ព្រមទាំងអនុវត្ដតាមសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលស្តីពីការជ្រើសរើសចំណុចតភ្ជាប់រវាងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ម៉ុកបៃរបស់វៀតណាមជាមួយផ្លូវល្បឿនលឿនរាជធានីភ្នំពេញ -  បាវិត​របស់កម្ពុជា។

leftcenterrightdel
ការនាំចេញនាំចូលនៅច្រកទ្វារអន្ដជាតិម៉ុកបៃ (vnanet.vn)

ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូននិងគមនាគមន៍ត្រូវពិនិត្យផែនការបណ្តាញផ្លូវថ្នល់ដំណាក់កាល ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ឲ្យទាន់ពេលដើម្បីកែសម្រួល និងបំពេញបន្ថែមឲ្យសមស្រប (បើពិតជាចាំបាច់) និងបង្កើតក្រុមការងារអន្តរស្ថាប័ន ដើម្បីជំរុញការអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការតភ្ជាប់ផ្លូវល្បឿនលឿនទាំងពីរខាងលើ។

គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh ក្រសួងការបរទេសនិងក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាអនុវត្ដការគ្រប់គ្រងច្រកទ្វារព្រំដែនគោកតាមការកំណត់ដោយច្បាប់៕

បកប្រែដោយ Pham Diep