ការប្រកួតកីឡាត្រូវបានរៀបចំនៅក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Chu Se កំពង់ធំ ដែលស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមចំនួន ១៦ ដោយមានអត្តពលិកជិត ៥០០ នាក់ មកពីបណ្ដាក្រុមហ៊ុនផលិត និងធ្វើអាជីវកម្មកៅស៊ូនៅកម្ពុជា ក្នុងនោះ អត្តពលិកជាង ៥០% ជាកម្មករកម្ពុជាចូលរួមប្រកួតលើវិញ្ញាសាចំនួន ៦ ដូចជា បាល់ទាត់ បាល់ទះ វាយសី ទាញព្រ័ត្រ វាយកូនបាល់ និងប៉េតង់។

leftcenterrightdel
គណៈកម្មាធិការរៀបចំប្រគល់រង្វាន់ និងទង់ជូនដល់ក្រុមបាល់ទាត់ដែលឈ្នះក្នុងការប្រកួតកីឡា (រូបថត៖ vnanet.vn)

ថ្លែងក្នុងពិធីបិទការប្រកួតកីឡា លោក Huynh Kim Nhut អគ្គនាយករងនៃ VRG ប្រធានគណៈកម្មាធិការរៀបចំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ដែលធ្វើឡើងក្នុងឱកាសរំលឹកខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាង​វៀតណាម និងកម្ពុជាក៏ដូចជាឆ្ពោះទៅទិវាអបអរសាទរខួបលើកទី៩៥ នៃការបង្កើតផ្នែកកៅស៊ូរបស់វៀតណាម (ថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩២៩ - ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤)។

លោកអគ្គនាយករង VRG បានសង្កត់ធ្ងន់ថា ជោគជ័យនៃការប្រកួតកីឡានេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះកម្មករនៅកម្ពុជា ព្រមទាំងលើកកម្ពស់តួនាទីរបស់ក្រុមហ៊ុនកៅស៊ូដែលជាសមាជិកនៃ VRG នៅកម្ពុជា អាជ្ញាធរ និងប្រជាជនខេត្តកំពង់ធំនុងការកសាងជនបទថ្មី ជួយកម្មករមានជីវភាពរស់នៅកាន់តែប្រសើរ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាង VRG និងខេត្តកំពង់ធំផងដែរ៕

បកប្រែដោយ Thuy Anh