លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Dinh Ngoc Hoa នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនលខ  ១ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាប័ត្ររង ជំនាញស៊ើបការណ៍សន្តិសុខ  ជូនមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញនៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ ការងារទទួលសិក្ខាកាម ក៏ដូចជាការរៀបចំការបង្រៀនប្រឈមនឹងការលំបាកជាច្រើន។

ទោះបីជាយ៉ាងណាក៏ដោយ ដោយការខិតខំប្រឹងប្រែងរបស់សិក្ខាកាម កម្មាភិបាល និងគ្រូបង្រៀង នៃមហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់ដោយជោគជ័យតាមផែនការ និងគោលដៅដែលបានកំណត់។ នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាម ១០០% បានប្រគល់សញ្ញាបត្រ ដែលភាគច្រើនទទួលបានប័ណ្ឌសរសើរ...

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង បណ្ឌិត Dinh Ngoc Hoa នាយកមហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ បានប្រគល់សញ្ញាបត្រជូនសិក្ខាកាម

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយត្រី សាស្ត្រាចារ្យរង បណ្ឌិត Dinh Ngoc Hoa នាយកសាលាសន្តិសុខប្រជាជនលេខ១ បានកោតសរសើរចំពោះស្មារតីខិតខំរៀនសូត្ររបស់សិក្ខាកាម។

ដោយការសង្កត់ធ្ងន់លើភាពជោគជ័យនៃវគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកពូនជ្រំកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទំនាក់ទំនងការសម្របសម្រួលរវាងសិក្ខាកាមជាមួយ អង្គភាពនានានក្នុង និងក្រៅសាលា លោកនាយកសាលាសង្ឃឹមថា ចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងត្រូវបានបានសិក្ខាកាមអនុវត្តប្រកបដោយភាពច្នៃប្រឌិតទៅក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ៕

បកប្រែដោយ Duy Hoan