អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្មរបស់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ ឱ្យដំណើរការជាផ្លូវការ។

យោងតាមលោក Ngo Cong Thuc នាយកមន្ទីរគមនាគមន៍ និងដឹកជញ្ជូនខេត្ត An Giang បានឲ្យដឹងថា ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក Vinh Xuong មានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត An Giang និយាយដោយឡែក តំបន់ដីសណ្តទន្លេ Cuu Long និងបណ្តាខេត្តភាគខាងត្បូងនិយាយរួម។

ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក Vinh Xuong តភ្ជាប់ជាមួយតំបន់ទីក្រុងនានា ដូចជា Chau Doc ទីក្រុង Long Xuyen (ខេត្ត An Giang) ទីក្រុង Can Tho និងទីក្រុងហូជីមិញ ព្រមតាំងតភ្ជាប់បណ្តាប្រទេសក្នុងប្លុកអាស៊ាន។ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខេត្ត An Giang (វៀតណាម) បានសម្របសម្រួលជាមួយខេត្តកណ្តាល (កម្ពុជា) រៀបចំពិធីបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក Vinh Xuong និងបញ្ចូលជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក Vinh Xuong ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក Vinh Xuong និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ។

leftcenterrightdel
ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក Vinh Xuong ខេត្ត An Giang (រូបថត៖ vnanet.vn)

បន្ទាប់ពីត្រូវបានបើកថ្មី និងបញ្ចូលជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក Vinh Xuong ក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក Vinh Xuong (យោងតាមសេចក្តីសម្រេចចិត្តលេខ ១៤៦/NQCP ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ របស់រដ្ឋាភិបាល) ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក Vinh Xuong បំពេញតាមមូលដ្ឋានច្បាប់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកវៀតណាម-កម្ពុជា។ ប៉ុន្តែរហូតមកទល់ពេលនេះ សារាចរលេខ ៣៧/២០២៣/TT-BGTVT ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ របស់ក្រសួងគមនាគមន៍ និងដឹកជញ្ជូន ស្តីពីការគ្រប់គ្រងសកម្មភាពដឹកជញ្ជូនផ្លូវគោកឆ្លងដែន (ជំនួសសារាចរលេខ ៤៧/២០១៩/ TT-BGTVT ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) មិនមានការកំណត់ស្តីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកវៀតណាម-កម្ពុជា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong នោះទេ។

លោក Ngo Cong Thuc បានសង្កត់ធ្ងន់លើសារសំខាន់នៃការពិចារណា និងការបំពេញបន្ថែមច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ ទៅក្នុងខ្លឹមសារនៃការផ្លាស់ប្តូរ និងព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ អនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងវៀតណាម និងកម្ពុជា។ ប្រការនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនពាណិជ្ជកម្ម និងការដឹកជញ្ជូនមិនមែនពាណិជ្ជកម្មរបស់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ។ អាស្រ័យហេតុនេះ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវៀតណាម និងបណ្តាប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ និងចិន។

ច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ ជាចំណុចតភ្ជាប់ពាណិជ្ជកម្មរវាងខេត្ត An Giang និងខេត្តកណ្តាលនិយាយដោយឡែក និងរវាងវៀតណាម និងកម្ពុជានិយាយរួម។ ពីច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong ទំនិញ យានជំនិះ និងប្រជាជនទៅរាជធានីភ្នំពេញ ចំងាយតែ ១០០ គីឡូម៉ែត្រ; គមនាគមន៍ពីផ្លូវគោកទៅផ្លូវទឹក គឺងាយស្រួលតភ្ជាប់ជាមួយបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ទីក្រុងហូជីមិញ និងបណ្តាប្រទេសអាស៊ាន។

នៅឆ្នាំ ១៩៩៥ ច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ ត្រូវបានវៀតណាមទទួលស្គាល់ថាជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក ហើយនៅឆ្នាំ ២០០១ ត្រូវបានកម្ពុជាទទួលស្គាល់ថាជាច្រកទ្វារព្រំដែនអន្តរជាតិ។ នៅឆ្នាំ២០១០ ទំហំពាណិជ្ជកម្មតាមច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ សម្រេចបានប្រមាណ ៥០០ លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មតាមច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ សម្រេចបានជាង ៧០០ លានដុល្លារអាមេរិក។

ការអនុញ្ញាតឱ្យច្រកទ្វារព្រំដែនអន្តរជាតិ Vinh Xuong - ក្អមសំណ អនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោករវាងវៀតណាម និងកម្ពុជា គឺជាមូលដ្ឋានដ៏សំខាន់ដើម្បីជួយខេត្ត An Giang ធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍប្រព័ន្ធ logistics នៅតំបន់ព្រំដែន។ អាស្រ័យហេតុនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាំចូល និងនាំចេញ ជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយលើវិស័យវិនិយោគ សេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន ការដឹកជញ្ជូនអន្តរកម្ម ទេសចរណ៍... នាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ  រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្តទាំងពីរ ជាពិសេសមូលដ្ឋាននៅតាមតំបន់ព្រំដែន តាមគោលការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Huyen Trang