leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចពិភាក្សានេះ លោកឧត្តមសេនីយ៍ត្រី Han Manh Thang បានចែករំលែកព័ត៌មានមួយចំនួនទាក់ទងនឹងការកសាង និងការកែលម្អច្បាប់យោធា ការពារជាតិរបស់ក្រសួងការពារប្រទេសវៀតណាមនាពេលថ្មីៗនេះ។ អាស្រ័យលើនេះ ក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដឹកនាំការងារនេះ ដោយផ្តោតលើការងារកសាង និងកែលម្អប្រព័ន្ធឯកសារច្បាប់ស្តីពីយោធា ការពារជាតិ និងកសាងជួរកម្មាភិបាលនីតិកម្ម ព្រមទាំង​ចេញឯកសារណែនាំដោយទាន់ពេលវេលាដើម្បីអនុវត្តការងារនីតិកម្ម និងកសាងច្បាប់ស្ដីពីយោធា ការពារជាតិប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថត​រូប​ជុំ​គ្នា

ចំណែកលោកឧត្តមសេនីយ៍​ឯក​ ម៉ម​ សុផាត បានចែករំលែកអំពីស្ថានភាពនៃការអនុវត្តច្បាប់ស្ដីពីយោធា ការពារជាតិរបស់ក្រសួងការពារជាតិកម្ពុជានាពេលថ្មីៗនេះ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក ម៉ម សុផាត សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជំរុញបន្ថែមទៀតនូវសកម្មភាពសហប្រតិបត្តិការដែលឯកភាពដោយឈរលើមូលដ្ឋាននៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០២៣ បន្ត​ស្រាវជ្រាវ និងពង្រីកសកម្មភាពសហប្រតិបត្តិការសមស្របទៅនឹងសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែងនៃប្រទេសនីមួយៗ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាង និងការពារយ៉ាងរឹងមាំនូវបូរណភាពទឹកដីនៃប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan