បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោករដ្ឋមន្ត្រី To Lam និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា បានជួបពិភាក្សាគ្នានិងធ្វើជាសហប្រធាននៃកិច្ចប្រជុំវាយតម្លៃលទ្ធផលសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

leftcenterrightdel
នាព្រឹកថ្ងៃទី២៣ ខែមករា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ចជាផ្លូវការលោករដ្ឋមន្ត្រី To Lam និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម (រូបថត៖ vnanet.vn)

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជានាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងសាមគ្គីភាព ភាគីទាំងពីរបានពិភាក្សានិងវាយតម្លៃស្ថានភាពនិងលទ្ធផលនៃការអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងដាក់ទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរនាពេលខាងមុខ​ ក្នុងបរិបទដែលពិភពលោកនិងតំបន់បន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។ ក្នុងបរិបទនោះ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបន្តត្រូវបានពង្រឹងនិងពង្រីក ហើយកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តត្រូវបានជំរុញយ៉ាងខ្លាំងនិងកាន់តែរឹងមាំ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងក្រសួងនគរបាល​វៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាបន្តអភិវឌ្ឍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងវៀតណាម និងកម្ពុជា។

អំពីទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោករដ្ឋមន្ត្រី To Lam និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន ទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញ ការបំបែក​បំបាក់របស់បណ្ដាអរិភាពនិងកម្លាំងប្រតិកម្ម; សហការដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជាពិសេសព្រឹត្តិការណ៍នយោបាយសំខាន់ៗក្នុងប្រទេសនីមួយៗ ក្រសួងទាំងពីរនឹងពង្រឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនដូចជា ឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់...

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ To Lam ថ្លែងក្នុងកិច្ចជ្រុំវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ (រូបថត៖ vnanet.vn)

បន្ទាប់ពីកិច្ចពិភាក្សា លោករដ្ឋមន្ត្រី To Lam និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា  បានធ្វើជាសហប្រធានកិច្ចប្រជុំវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនិងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៤ រវាងក្រសួងនគរបាល វៀត ណាមនិងក្រសួងមហាផ្ទៃកម្ពុជា ដែលក្នុងនោះ សង្កត់ធ្ងន់លើវិស័យកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។

* សូមបញ្ជាក់ថា មុននោះ លោករដ្ឋមន្ត្រី To Lam និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម បានចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជានៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ៕

បកប្រែដោយ​ Pham Diep