គណៈប្រតិភូបានជួបសវនាការ និងធ្វើការជាមួយលោកឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Chernyshenko  សហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ីស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស លោក Nikolai Patrushev លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិនៃសហព័ន្ធរុស្ស៊ី និងថ្នាក់ដឹកនាំគណបក្សនយោបាយធំៗរបស់រុស្ស៊ី។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក Le Hoai Trung និងលោក Gennady Zyuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការពង្រីក និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី។ គណៈប្រតិភូក៏បានទៅដាក់កម្រងផ្កានៅស្ដូបលោកប្រធានហូជីមិញនៅទីក្រុងមូស្គូ ចូលរួមសន្និសីទតុមូលដែលរៀបចំដោយគណបក្សរុស្ស៊ីរួបរួម ក្រោមប្រធានបទ "តួនាទីនៃបណ្ដាកម្លាំងនយោបាយដែលមានការទទួលខុសត្រូវរបស់រុស្ស៊ី និងបណ្តាប្រទេសអាស៊ានក្នុងការកសាងសណ្តាប់ធ្នាប់ពិភពលោកថ្មីដោយយុត្តិធម៌" បំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបសំណេះសំណាលជាមួយតំណាងសហគមន៍ជនជាតិវៀតណាមនៅរុស្ស៊ី។

leftcenterrightdel
លោក Le Hoai Trung និងលោក Dmitry Chernyshenko

នៅក្នុងជំនួប និងកិច្ចប្រជុំទាំងឡាយ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី និងទំនាក់ទំនងរវាងបណ្ដាគណបក្សនយោបាយរុស្ស៊ី និងបក្សកុម្មុយនិស្តវៀតណាម ដែលជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងនាពេលថ្មីៗនេះ រួមទាំងការសន្ទនាតាមទូរស័ព្ទរវាង លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ប្រធានគណបក្សរុស្ស៊ីរួបរួម ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីចក្ខុវិស័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ីឆ្ពោះដល់ឆ្នាំ ២០៣០ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានបក្សរុស្ស៊ីរួបរួមតបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងក្របខណ្ឌនៃសន្និសីទអន្តរជាតិ ដំណើរទស្សនកិច្ចការងាររបស់ថ្នាក់ដឹកនាំសភា លទ្ធផលការងាររបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី និងការអនុវត្តកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងធុរកិច្ចនាពេលកន្លងមកនេះ៕

បកប្រែដោយ Thuy Anh