ក្នុងឱកាសនេះ កម្មវិធីបានប្រគល់អាហារូបករណ៍ “ជួយឧបត្ថម្ភសិស្សទៅសាលារៀន”  ចំនួន ១០០ (តម្លៃ ២០០ លានដុង) ដល់សិស្សចំនួន ១០០ នាក់ (សិស្សវៀតណាម ៥០ នាក់ និងសិស្សកម្ពុជា ៥០ នាក់) ដែលជួបការលំបាក រៀនពូកែក្នុងតំបន់ព្រំដែនខេត្ត Gia Lai (វៀតណាម) និងខេត្តរតនគិរី (កម្ពុជា) ព្រមទាំងប្រគល់គោពូជចំនួន ២០ ក្បាល ដល់គ្រួសារក្រីក្រចំនួន ២០ គ្រួសារ (ភាគីវៀតណាម ១០ គ្រួសារ និងភាគីកម្ពុជា ១០ គ្រួសារ) នៅតំបន់ព្រំដែនស្រុក Duc Co ខេត្ត Gia Lai និងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រទេសកម្ពុជា។

leftcenterrightdel
ប្រតិភូចូលរួមកម្មវិធី

នេះជាខ្លឹមសារមួយក្នុងសកម្មភាពជាបន្តបន្ទាប់នៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី​១​។ សកម្មភាពមានគោលបំណងលើកទឹកចិត្ត និងជួយឧបត្ថម្ភសិស្សានុសិស្សដែលជួបការលំបាក ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជួយឧបត្ថម្ភគ្រួសារដែលជួបការលំបាកដើម្បីផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ព្រមទាំងបង្កើតទំនាក់ទំនងសាមគ្គីភាពរវាងប្រជាជននៃភាគីទាំងពីរនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា រួមចំណែកកសាងបន្ទាត់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

leftcenterrightdel
ការប្រគល់អាហារូបករណ៍ “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” ដល់សិស្សានុសិស្ស

ក្នុងសកម្មភាពជាបន្តបន្ទាប់ក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី១ នាថ្ងៃទី ៣ និងទី ៤ ខែធ្នូ មន្ទីរពេទ្យយោធាលេខ ២១១ បានសម្របសម្រួលជាមួយកម្លាំងពេទ្យយោធាកងទ័ពការពារព្រំដែនខេត្ត Gia Lai និងមន្ទីរពេទ្យមជ្ឈិម មន្ទីរពេទ្យមូលដ្ឋានមួយចំនួន រៀបចំការពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជាង ១,០០០ នាក់ នៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប្រទេសកម្ពុជា និងប្រជាជនជាង ៧០០ នាក់ នៅឃុំ Ia Dom ស្រុក Duc Co ខេត្ត Gia Lai ប្រទេសវៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quoc Cuong អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនប្រគល់គោពូជដល់គ្រួសារនានា

នៅថ្ងៃទី ៥ និងទី៦ ខែធ្នូ បន្តសកម្មភាពជាបន្តបន្ទាប់ក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទី១ សកម្មភាពសួរសុខទុក្ខ ពិនិត្យសុខភាព ប្រគល់អាហារូបករណ៍ និងគោពូជនឹងបន្តត្រូវបានអនុវត្តនៅតាមតំបន់ព្រំដែនខេត្ត Kon Tum (វៀតណាម) និងខេត្ត Attapeu (ឡាវ)។

leftcenterrightdel
ក្រុមគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត ចែកថ្នាំដល់អ្នកជំងឺ

បកប្រែដោយ Huyen Trang