ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានមើលឃើញថា ក្រោមការអនុវត្តសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលរវាងគណបក្សទាំងពីរ និងរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងបី វៀតណាម - កម្ពុជា - ឡាវ ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ នោះ រដ្ឋាភិបាលទាំងពីរបានសម្របសម្រួលភ្លាមៗ ដើម្បីអនុវត្តផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៥ ប្រកបដោយភាពសកម្ម ខ្លាំងក្លា ប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

ទំនាក់ទំនងនយោបាយ និងការបរទេសត្រូវបានពង្រឹង។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខកាន់តែមានភាពជាក់ស្តែង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តក្លាយជាចំណុចលេចធ្លោក្នុងទំនាក់ទំនង (ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ សម្រេចបាន ៣.២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤)។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ត្រូវបានលើកកម្ពស់។

សម្តេចតេជោ ហ៊ុន សែន និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាប្រចាំ និងលើកកម្ពស់តម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ ជំរុញឱ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ព្រមទាំងជំរុញការតភ្ជាប់ចំនួនបួនអំពីការបណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌-ប្រជាជន សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការធ្វើបរិវត្តកម្មឌីជីថល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា វៀតណាមនឹងបង្កើនការនាំចូលកសិផល និងជលផលពីកម្ពុជា ទន្ទឹមនឹងនោះ ស្នើឱ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលឱ្យវៀតណាមបង្កើនការនាំចេញស៊ីម៉ងត៍ ដែក ថែប និងសម្ភារសំណង់ទៅកម្ពុជា ពង្រីកការគ្របដណ្តប់ 5G របស់ Viettel នៅកម្ពុជា។ ជាមួយគ្នានេះ បានបញ្ជាក់ថា សាជីវកម្មវៀតណាមធំៗដូចជា Viglacera និង Hoa Phat បានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគនៅកម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក និងការគ្រប់គ្រងព្រំដែនតាមស្មារតីដែលបានឯកភាពក្នុងកិច្ចប្រជុំកំពូលនៃគណបក្សទាំងពីរនាខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។

ភាគីទាំងពីរបានឯកភាពខ្ពស់លើសារៈសំខាន់នៃចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ទន្ទឹមនឹងនេះ បានចែករំលែកបញ្ហាអន្តរជាតិ និងតំបន់ជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។

បកប្រែដោយ Duy Hoan