ជួបពិភាក្សាជាមួយគណៈប្រតិភូខេត្ត Dak Lak មានលោកស្រី វិន ស៊ីធួន អភិបាលរង និងជាអនុប្រធានគណៈកម្មការជំនាញខេត្តមណ្ឌលគិរី។ ក្នុងកិច្ចពិភាក្សា លោកស្រី វិន ស៊ីធួន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានជួយខេត្តមណ្ឌលគិរីនិយាយដោយឡែក និងកម្ពុជានិយាយរួមទទួលបានសន្តិភាព និងឯករាជ្យដូចសព្វថ្ងៃនេះ។

leftcenterrightdel
គណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត Dak Lak ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈកម្មការជំនាញខេត្តមណ្ឌលគិរី

តាងនាមក្រុមបេសកកម្មខេត្ត Dak Lak លោកវរសេនីយ៍ឯក Tran Minh Trong បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខេត្តមណ្ឌលគិរី ក្នុងការជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៥១ បំពេញភារកិច្ចនៅរដូវប្រាំង (២០២៤-២០២៥)។ កិច្ចពិភាក្សារបស់គណៈកម្មការជំនាញទាំងពីរនាថ្ងៃនេះ គឺជាសក្ខីភាពនៃចំណងមិត្តភាពរវាងខេត្ត Dak Lak និងខេត្តមណ្ឌលគិរីនិយាយដោយឡែក រវាងវៀតណាម និងកម្ពុជានិយាយរួម ក៏ដូចជាបង្ហាញពីការដឹងគុណចំពោះការលះបង់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញវៀតណាម ដើម្បីជួយប្រទេសកម្ពុជាមានជីវិតរស់រានឡើងវិញ។

ភាគីទាំងពីរបានពិភាក្សាអំពីពេលវេលា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ពិធីប្រគល់ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីដែលបានប្រមូលក្នុងរដូវប្រាំង ២០២៤-២០២៥ នៅខេត្តមណ្ឌលគិរី៕

បកប្រែដោយ Thanh Cong