នៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Le Thanh (ស្រុក Duc Co) លោកស្រី Nguyen Thi Thanh Lich និងសមាជិកនៃក្រុមបេសកកម្មបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់យុទ្ធជនដែលពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាពព្រំដែនជាតិ។

leftcenterrightdel
លោកស្រី Nguyen Thi Thanh Lich ទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ (រូបថត៖ baogialai.com.vn)

បន្ទាប់មក ក្រុមបេសកកម្មបានអុជធូបរំលឹកវិញ្ញាណក្ខន្ធកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ២២ នាក់ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ដែលទើបត្រូវបានក្រុមការងារ K៥២ (បញ្ជាការដ្ឋានយោធាខេត្ត) ស្វែងរក ប្រមូលក្នុងរដូវប្រាំងឆ្នាំ២០២៤-២០២៥ នៅខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

សូមរំលឹកថា លោកស្រី Nguyen Thi Thanh Lich បានទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ (ព្រះរាជាណាចក្រកម្ពុជា)៕

បកប្រែដោយ Thuy Anh