នេះជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា លើកទីមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូនេះ។ យោងតាមលោកវរសេនីយ៍ឯក Le Van Dong អនុប្រធាននាយកដ្ឋានពេទ្យយោធា (អគ្គនាយកដ្ឋានភស្តុភារ) បានឲ្យដឹងថា វៀតណាម និងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណីតាំងពីយូរលង់មក។ ទំនាក់ទំនងនោះត្រូវបានថ្នាក់ដឹកនាំ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរពូនជ្រំក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយកំពុងអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជានិមិត្តរូបនៃទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ពិនិត្យសុខភាពជូន​ប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃនៅថ្ងៃទី៣ ខែធ្នូ

កិច្ចសហការរៀបចំកម្មវិធីពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ជូន​​ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរលើកនេះ បានរួមចំណែកក្នុងការបន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងផ្នែកពេទ្យយោធានិយាយដោយឡែក៕

បកប្រែដោយ Pham Diep