ពិធីចេញដំណើរនៃការប្រកួតប្រណាំងកង់មិត្តភាពរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម
កប.អនឡាញ - នាថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ ទូរទស្សន៍រដ្ឋសភាវៀតណាមបានសហការជាមួយសហព័ន្ធកីឡាកង់ និងម៉ូតូវៀតណាមរៀបចំពិធីចេញដំណើរនៃការប្រកួតប្រណាំងកង់មិត្តភាពកម្ពុជា-ឡាវ-វៀតណាមឆ្នាំ២០២៣។
    |
 |
ពិធីចេញដំណើរនៃការប្រណាំងកង់មិត្តភាពប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម |
នេះគឺជាសកម្មភាពមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលលើកទី ១ នៃរដ្ឋសភានៃប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ អត្តពលិកនឹងប្រកួតនៅទីលានសភាក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលមានចម្ងាយ ៣៥,២ គីឡូម៉ែត្រ។ ក្រុមកីឡាវៀតណាមមានអត្តពលិកចំនួន ២៥ នាក់ នឹងមានវត្តមាននៅប្រទេសឡាវនៅថ្ងៃទី ៤ ខែធ្នូ។
ក្នុងឱកាសនេះ សហព័ន្ធកីឡាកង់-ម៉ូតូវៀតណាមនឹងផ្តល់កង់ដល់កុមារជាជនជាតិវៀតណាមនៅសាលាពីរភាសាឡាវ-វៀតណាម Nguyen Du៕
បកប្រែដោយ Pham Diep