គណៈប្រតិភូយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាមបំពេញទស្សនកិច្ចការងារនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី២២ ខែកញ្ញា គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Hua Van Tuong មេបញ្ជាការរងយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម បានបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានយោធភូមិភាគទី១ (កងយោធពលខេមរភូមិន្ទ)។ លោកនាយឧត្តមសេនីយ៍ ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក អញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូវៀតណាម។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងយោធភូមិភាគទាំងពីរក្នុងការក្ដាប់ ការផ្តល់ និងការផ្លាស់ប្តូរព័ត៌មាន ការយាមល្បាត ការត្រួតពិនិត្យ ទប់ស្កាត់ការឆ្លងព្រំដែននិងសកម្មភាពខុសច្បាប់ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ហើយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមប្រមូលអដ្ឋធាតុនៃយុទ្ធជនពលីនៃយោធភូមិភាគទី៥ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងជនជាតិវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅមូលដ្ឋាន។
    |
 |
ថ្នាក់ដឹកនាំនៃភាគីទាំងពីរថតរូបទុកជាអនុស្សាវរីយ៍ |
ភាគីទាំងពីរក៏បានឃោសនា និងអប់រំប្រកបដោយប្រសិទ្ធភាពដល់កម្មាភិបាល នាយទាហាន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ អំពីចំណងសាមគ្គីភាព និងទំនាក់ទំនង "អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែង រវាងវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាម"...
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Hua Van Tuong បានអបអរសាទរចំពោះ លោកនាយឧត្តមសេនីយ៍ ហួត ឈាង ដែលត្រូវបានតែងតាំងជាមេបញ្ជាការរង-នាយសេនាធិការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និងមន្រ្តីមួយចំនួនរបស់យោធភូមិភាគ១ (កងយោធពលខេមរភូមិន្ទ) ដែលត្រូវបានតែងតាំងឲ្យកាន់តំណែងថ្មី ដោយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា៕
បកប្រែដោយ Thanh Cong