នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សានិងអះអាងថា វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងទាំង២ដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង ហើយជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ ដែលយុវជនជំនាន់ក្រោយត្រូវតែចងចាំជានិច្ច ថែរក្សានិងពូនជ្រំ និងអភិវឌ្ឍន៍។ ក្នុងនោះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរបន្តទទួលមរតក និងពង្រីកថែមទៀតនូវចំណងមិត្តភាពដ៏រឹងមាំ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតថ្មីមួយ។

leftcenterrightdel
គណៈប្រតិភូនៃភាគីទាំងពីរថតរូបជុំគ្នា

នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា លទ្ធផលនៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេង  កិច្ចពិភាក្សាលើកនេះគឺជាស្ពានតភ្ជាប់ដែលរួមចំណែកក្នុងការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជន កងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈកម្មាធិការយុវជនយោធាប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនេះ គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាង​កក់ក្តៅពីអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាមនៅពេលដែលគណៈប្រតិភូមកចូលរួម និងបញ្ជាក់ថា កិច្ចពិភាក្សានេះ គឺជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់រឹតបន្ដឹងចំណងសាមគ្គីភាពរវាងកងទ័ពនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep