វៀតណាម និងចិន សហការគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
កប.អនឡាញ - ក្នុងក្របខ័ណ្ឌ នៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែកញ្ញា នារសៀលថ្ងៃទី ១៣ ខែកញ្ញា នៅទីក្រុងប៉េកាំង លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបសម្តែងការគួរសមជាមួយ លោក Cai Qi ប្រធានការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន។
លោក Cai Qi បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងស្មារតី នៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកនាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា វៀតណាមមានសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រទេសចិនសម្រេចបាននាពេលថ្មីៗនេះ ហើយតែងតែចងចាំជានិច្ចនូវការគាំទ្រដ៏ធំធេង និងអស់ពីចិត្តរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងការតស៊ូដើម្បីឯករាជ្យជាតិ កាលពីមុននេះ ក៏ដូចក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាមនាសព្វថ្ងៃ។
    |
 |
លោកនាយឧត្តមសេនីយ៍ To Lam និងលោក Cai Qi |
នារសៀលថ្ងៃដដែល នៅទីក្រុងប៉េកាំង លោកនាយឧត្តមសេនីយ៍ To Lam និងលោក Wang Xiaohong រដ្ឋមន្ត្រីក្រសួងនគរបាលចិន បានអញ្ជើញជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ៨ ស្តីពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មរវាងនគរបាលនៃប្រទេសទាំងពីរ។
ក្រសួងនគរបាលនៃប្រទេសទាំងពីរបានអះអាងថានឹងបន្តសហការដើម្បីធានាសន្តិសុខ និងសុវត្ថិភាព នៃបណ្ដាព្រឹត្តិការណ៍នយោបាយសំខាន់ៗដែលធ្វើឡើងនៅក្នុងប្រទេសនីមួយៗ និងបំពេញការងារបានល្អក្នុងការការពារប្រជាពលរដ្ឋ បន្តសហការ និងប្រយុទ្ធប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មឆ្លងដែន ដូចជាឧក្រិដ្ឋកម្មព្រហ្មទណ្ឌ គ្រឿងញៀន សេដ្ឋកិច្ច ការជួញដូរមនុស្ស និងការក្លែងបន្លំតាមរយៈទូរគមនាគមន៍ និងបណ្តាញអ៊ីនធឺណេត ព្រមទាំងតាមចាប់ និងបញ្ជូនឧក្រិដ្ឋជនត្រឡប់មកមាតុប្រទេសវិញ បង្កើនសកម្មភាពសម្របសម្រួលក្នុងការយាមល្បាត ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវសកម្មភាពចេញចូលព្រំដែន...
បកប្រែដោយ Duy Hoan