ក្នុងឱកាសនេះ ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទបានស្តាប់អំពីប្រវត្តិសាស្រ្ត និងប្រពៃណីរបស់អគ្គក្រុមហ៊ុន Ba Son និងលទ្ធផលនៃការងារយុវជនរបស់អង្គភាព។

leftcenterrightdel
ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទមានការផ្លាស់ប្ដូរនៅអគ្គក្រុមហ៊ុន Ba Son

ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងខ្លឹមសារចាំបាច់ក្នុងការរៀបចំសកម្មភាពយុវជននៅអង្គភាព រួមចំណែកបំពេញល្អរាល់ភារកិច្ចដែលបានប្រគល់ជូន។ ក្រុមនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ បានទៅទស្សនាខ្សែសង្វាក់ផលិតកម្មនៃអគ្គក្រុមហ៊ុន Ba Son ហើយចូលរួមក្នុងពិធីជប់លៀងក្នុងបរិយាកាសសប្បាយរីករាយ។ ភាគីទាំងពីរក៏បានចូលរួម កម្មវិធីសិល្បៈ វប្បធម៌ជាមួយនឹងបទចម្រៀង និងរបាំប្រពៃណីរបស់ប្រទេសនីមួយៗ ដែលកោតសរសើរចំពោះចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

បកប្រែដោយ Thuy Anh