leftcenterrightdel
លោកវរសេនីយ៍ឯក Tran Ngoc Chau មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់អំណោយជូនស្នងការនគរបាលខេត្តកណ្តាល (រូបថត៖ Trong Ha)

ក្នុងជំនួបនេះ តាងនាមឱ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang លោកវរសេនីយ៍ឯក Tran Ngoc Chau មេបញ្ជាការរង នាយសេនាធិការ បានប្រគល់អំណោយជូនស្នងការដ្ឋាននគរបាល តំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថ កងវរសេនាធំការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេសនៃខេត្តតាកែវ និងខេត្តកណ្តាល  រួមទាំងថវិកា និងសម្ភារៈចាំបាច់ ដើម្បីជួយអង្គភាពមិត្តទិញឧបករណ៍ សំភារៈចាំបាច់ក្នុងតម្លៃសរុបប្រហែល ២ ពាន់លានដុង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពទាក់ទិននឹងព្រំដែនភាគីទាំងពីរ; ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធថែមទៀតក្នុងការផ្លាស់ប្តូរព័ត៌មាន និងពង្រឹងការយាមល្បាត ការត្រួតពិនិត្យការពារព្រំដែន ទប់ស្កាត់ការចេញចូលខុសច្បាប់។

leftcenterrightdel
លោកវរសេនីយ៍ឯក Tran Ngoc Chau ប្រគល់អំណោយជូនកងរាជអាវុធហត្ថខេត្តតាកែវ (រូបថត៖ Trong Ha)

តាង​នាមកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ដែល​បាន​យកចិត្តទុកដាក់ និង​ជួយឧបត្ថម្ភទាន់ពេលវេលាទាំងសម្ភារៈ និងស្មារតី ជូនចំពោះកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ត្រី រឹម សារិ បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងការពារព្រំដែនខេត្ត An Giang និងកងកម្លាំងប្រដាប់អាវុធនៃខេត្តតាកែវ និងខេត្តកណ្តាល តែងតែសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការងារដោយស្មារតីសាមគ្គីភាព និងមិត្តភាព។ ​លោកឧត្តមសេនីយ៍ត្រី រឹម សារិ បានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងសហការគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងជំងឺរាតត្បាត បង្កើតលក្ខខណ្ឌអំណោយផលជូនប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុង​ការ​ទៅសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ទៅពិនិត្យ និងព្យាបាលជំងឺ រួមចំណែកដល់ការរក្សាសន្តិសុខព្រំដែនជាតិ កសាងព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Duy Hoan