leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ថ្លែងនៅក្នុងជំនួប

តាមផែនការសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ និងអគ្គស្នងការដ្ឋាននយោបាយទាំងពីរក្នុងឆ្នាំ ២០២៣ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការឃោសនា និងអប់រំអំពីអត្ថន័យ និងសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងមិត្តភាពដ៏ធំធេង សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវក្នុងស្ថានភាពថ្មី តស៊ូនិងធ្វើឲ្យបរាជ័យនូវរាល់ឧបាយកល និងល្បិចនៃកម្លាំងអរិភាពដើម្បីបំបែកបំបាក់ចំណងសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះភាគីទាំងពីរសហការរៀបចំសកម្មភាពអបអរសាទរព្រឹត្តិការណ៍សំខាន់ៗនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ; បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន ការឃោសនា...។

leftcenterrightdel
លោកវរសេនីយ៍ឯក Vilaxay Somsak អនុប្រធានស្នងការដ្ឋានឃោសនាអប់រំ
leftcenterrightdel
ទិដ្ឋភាពនៃជំនួប

* នាថ្ងៃដដែល នៅទីក្រុងហាណូយ លោកវរសេនីយ៍ឯក Cao Xuan Thang នាយកនៃនាយកដ្ឋានធានារ៉ាប់រងសង្គមក្រសួងការពារប្រទេស (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ។ ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវសហការគ្នា និងអនុវត្ដឱ្យបានល្អលើខ្លឹមសារសំខាន់ៗជាច្រើន រួមទាំងការផ្ដល់ប្រឹក្សាជូនថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ពនៃប្រទេសនីមួយៗ ដើម្បីដឹកនាំ និងអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់នៃរដ្ឋស្តីពីគោលនយោបាយសន្តិសុខសង្គមជាទូទៅ រួមទាំងគោលនយោបាយធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាពក្នុងជួរកងទ័ព និងសាច់ញ្ញាតិរបស់យោធិន រួមចំណែកអនុវត្តល្អនូវគោលនយោបាយសន្តិសុខសង្គមរបស់ប្រទេសនីមួយៗ។ ផ្ដល់ប្រឹក្សានិងលើកសំណើដល់ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម និងអគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជន​ឡាវសម្របសម្រួល ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានអំពីវិស័យធានារ៉ាប់រងសង្គមក្នុង​ជួរកងទ័ព​៕

បកប្រែដោយ Pham Diep