នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពិពិធកម្ម និងពហុភាគី ធ្វើជាមិត្តល្អ ដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ រួមគ្នាជាមួយនោះកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯងដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ជាក់ស្តែង និងមានប្រសិទ្ធភាព។ UAE គឺជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយរបស់វៀតណាមនៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក បានធ្វើឱ្យមានការវិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ដូចជា នយោបាយ-ការទូត ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ថាមពល  បានបញ្ជាក់យ៉ាងច្បាស់ថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំខ្លាំង ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោកបណ្ឌិត Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេសនៃសហភាពអារ៉ាប់រួម (UAE) (រូបថត៖ vnanet.vn)

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមលើកទឹកចិត្តសហគ្រាស និងមូលនិធិវិនិយោគរបស់ UAE ផ្តោតលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាថាមពល ថាមពលកកើតឡើងវិញ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ភស្តុភារ និងអចលនទ្រព្យ ផលិតផល សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការកសាងមជ្ឈមណ្ឌលនវានុវត្តន៍។ល។

លោក Thani bin Ahmed Al Zeyoudi បាននិយាយថា ប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើន ជាពិសេសក្នុងទិសដៅអភិវឌ្ឍ ទំហំសេដ្ឋកិច្ច ល្បឿនកំណើន ភាពបើកចំហនៃសេដ្ឋកិច្ច ការវាយតម្លៃខ្ពស់ចំពោះដំណើរការអភិវឌ្ឍរបស់វៀតណាម ហើយវាយតំលៃថា វៀតណាមស្រូបយក ៣០% នៃទំហំពាណិជ្ជកម្មរបស់ UAE ជាមួយអាស៊ីអាគ្នេយ៍។ លោក Thani bin Ahmed Al Zeyoudi បានយល់ស្របយ៉ាងខ្លាំងចំពោះមតិរបស់លោក Pham Minh Chinh និងអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ UAE  មានបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើការនាំចេញកម្លាំងពលកម្ម ការផ្លាស់ប្តូរឌីជីថល វប្បធម៌ អប់រំ …៕

បកប្រែដោយ Minh Trung