នាព្រឹកថ្ងៃទី៣ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម រដ្ឋាភិបាលបានបើកសម័យប្រជុំប្រចាំខែឧសភាជាមួយខេត្ត ក្រុងនានាតាមប្រព័ន្ធ​វីដេអូ​ ដើម្បីវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សង្គមប្រចាំខែឧសភា និងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣; ស្ថានការណ៍អនុវត្តន៍កម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម; ការបែងចែក និងការបើកចំណាយថវិការវិនិយោគសាធារណៈ; ដំណើរ​ការនៃកម្មវិធីគោលដៅជាតិចំនួន ៣;  ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចូល និងនាំចេញ។ល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញថ្លែង​ក្នុង​កិច្ចប្រជុំ (រូប​ថត៖ VGP)

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានឲ្យដឹងថា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ជូនគណៈប្រតិភូចំនួន ២៥ ទៅធ្វើការនៅតាមមូលដ្ឋាន ដើម្បីជំរុញផលិតកម្ម អាជីវកម្ម ការវិនិយោគសាធារណៈ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការនាំចូល និងនាំចេញ... លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិករដ្ឋាភិបាលយកចិត្តទុកដាក់ពិភាក្សា និងវិភាគយ៉ាងហ្មត់ចត់លើការងារដែលសម្រេចបាន ជាពិសេសគឺការលំបាក បញ្ហាឧបសគ្គ ដើម្បីរកដំណោះស្រាយ ដែលរួមចំណែកសម្រេចឲ្យបានលទ្ធផលខ្ពស់ក្នុងត្រីមាសទី ២ និងប៉ុន្មានខែចុងឆ្នាំ។

leftcenterrightdel
ទិដ្ឋភពនៃកិច្ចប្រជុំ (រូប​ថត៖ VGP)

យោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំឲ្យឃើញថា ស្ថានការណ៍សេដ្ឋកិច្ច សង្គមប្រចាំខែឧសភារបស់ប្រទេសទាំងមូលបន្តវិវឌ្ឍន៍ជាវិជ្ជមាន។ ក្នុងនោះ ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា។ សន្ទស្សន៍តម្លៃប្រើប្រាស់(CPI) ជាមធ្យម ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំកើន ៣.៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ទីផ្សាររូបិយវត្ថុមានស្ថេរភាព។ តម្លៃប្រាក់នាំចេញ នាំចូលក្នុងខែឧសភាត្រូវបានប៉ាន់ប្រមាណថាកើនឡើងបើធៀបនឹងខែមុន។ រយៈពេល ៥ ខែ អតិរេកពាណិជ្ជកម្មត្រូវបានប៉ាន់ស្មានថាមានចំនួន ៩.៨ ពាន់លានដុល្លារ។ FDI ជាមធ្យមក្នុងរយៈពេល ៥ ខែសម្រេចបាន ១០,៨៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩២,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

បកប្រែដោយ Thanh Cong