កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីត្រូវបានចុះហត្ថលេខា និងអនុវត្តដោយប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ២០០៦ (ធ្វើវិសោធនកម្ម និងបំពេញបន្ថែមរៀងរាល់ពីរឆ្នាំម្តង)។ នេះគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់មួយ ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ កិច្ចសម្របសម្រួលនេះបានផ្តល់អនុគ្រោះពន្ធសម្រាប់ទំនិញមានប្រៀបខ្លាំងរបស់ភាគីនីមួយៗ ដែលផ្ដល់អនុគ្រោះច្រើនជាង បើប្រៀបធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្រុញសកម្មភាពនាំចូល និងនាំចេញរវាងប្រទេសទាំងពីរ។

leftcenterrightdel
 

leftcenterrightdel
លោក Nguyen Hong Dien និងលោក ប៉ាន សូរស័ក្តិ ចុះហត្ថលេខាលើកិច្ចសម្របសម្រួលតាមប្រព័ន្ធវីដេអូ (រូបថត៖ hanoimoi.com.vn)

កិច្ចសម្របសម្រួលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា។ ជាពិសេស ក្នុងអំឡុងឆ្នាំ ២០១០-២០១៥ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាននូវអត្រាកំណើនខ្ពស់ (ជាមធ្យមប្រហែល ១៨.៥%/ឆ្នាំ)។ ក្នុងរយៈពេល ២០១៥-២០២០ អត្រាកំណើនជាមធ្យមមានលើសពី ២១% ក្នុងមួយឆ្នាំ។

ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលនេះ ជួយឲ្យប្រទេសទាំងពីរបន្តតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ អភិវឌ្ឍពាណិជ្ជកម្មតាមតំបន់ព្រំដែន និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីឲ្យសមស្របនឹងទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង" រវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh