លើកកំពស់តួនាទីជាស្ពានតភ្ជាប់ក្នុងការវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា
កប.អនឡាញ - នាថ្ងៃទី២៧ ឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីស្នាក់ការកណ្តាលធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV)។