នាព្រឹកថ្ងៃទី ២៦  ឧសភា ពោលគឺថ្ងៃទី ៨ ខែទី ៤ តាមច័ន្ទគតិ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការ ពុទ្ធសាសនិកវៀតណាមនៅវត្ត Hue Nghiem និងវត្ត Minh Dao ទីក្រុងហូជីមិញក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ត្រូវនឹងឆ្នាំ ២០២៣ តាមប្រតិទិនសុរិយគតិ ។

leftcenterrightdel
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អបអរសាទរពិធីបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ 

អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនពរដល់សមាគមន៍ពុទ្ធសាសនា រួមទាំងអ្នកមុខអ្នកការ បងប្អូនពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសុភមង្គល។ លោកប្រធានរដ្ឋបានអះអាងពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋគឺជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់អង្គការសាសនាប្រតិបត្តិការតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។

ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំមានសារសំខាន់សម្រាប់សមាគមន៍ពុទ្ធសាសនាវៀតណាម ហើយជាឆ្នាំដើមដំបូងនៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យសមាគមន៍ពុទ្ធសានាពង្រីកប្រពៃណីនៃពុទ្ធសាសនាវៀតណាមទទួលបានសមិទ្ធិផលជាច្រើន ចលនាដល់សាសនិកជនរួមដៃជាមួយប្រជាជនទាំងមូលចូលរួមវិភាគទានកាន់តែច្រើនទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មីផងដែរ៕

តាម vovworld.vn