នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំរណសិរ្សទាំងពីរបានជូនដំណឹងអំពីស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម និង​កម្ពុជា ក៏ដូចជាការងាររបស់រណសិរ្សរៀងៗខ្លួននាពេលកន្លងមក ព្រមទាំងផ្លាស់ប្តូរទិសដៅនាពេលខាងមុខ និងពិភាក្សាលើខ្លឹមសារសហប្រតិបត្តិការមួយចំនួននាពេលខាងមុខ។

leftcenterrightdel
លោកស្រី Nguyen Thi Thu Ha អនុប្រធាន - អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងលោក ញែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (រូបថត៖ nhandan.vn)

លោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបញ្ជាក់ថា កិច្ចពិភាក្សានេះនឹងជួយឱ្យរណសិរ្សទាំងពីរកាន់តែយល់គ្នាថែមទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកទំនាក់ទំនង​មិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ (រូបថត៖ nhandan.vn)

លោក ញ៉ែម វ៉ាលី មានបំណងថា បន្ទាប់ពីកិច្ចប្រជុំអន្តរជាតិលើកទី ៦ ស្តីពីការកសាងខ្សែព្រំដែនរវាងវៀតណាមនិងកម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមដែលធ្វើឡើងនៅខេត្ដ  An Giang (វៀតណាម) នោះ  ខេត្តទាំង ១០ ជាប់ខ្សែគ្នារវាងប្រទេសទាំងពីរនឹងបន្តឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរណសិរ្សបណ្ដាខេត្ត។ ទន្ទឹមនឹងនោះ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងបី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២០ កន្លងមក។

leftcenterrightdel
លោកស្រី Nguyen Thi Thu Ha ថ្លែងនៅកិច្ចពិភាក្សា (រូបថត៖ nhandan.vn)

លោកស្រី Nguyen Thi Thu Ha និងលោក ញ៉ែម វ៉ាលី បានព្រមព្រៀងគ្នាថា កិច្ចប្រជុំប្រធានរណសិរ្សទាំងបីកម្ពុជា-ឡាវ-វៀតណាម លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ។  លោកស្រី Nguyen Thi Thu Ha អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានថ្លែងអំណរគុណ និងជំរុញឱ្យក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងស្ថាប័នមានសមត្ថកិច្ចកម្ពុជាបន្តយកចិត្តទុកដាក់ និងជួយអាណិកជនវៀតណាមនៅកម្ពុជា រួមទាំងនីតិវិធីសម្រាប់ការចូលសញ្ជាតិដើម្បីឲ្យពួកគេអាចរក្សាលំនឹងមានជីវភាពរស់នៅ នៅកម្ពុជាធ្វើជាស្ពានតភ្ជាប់​ទំនាក់​ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន និងអង្គភាព​អាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា។ រីឯខ្លួនវិញ វៀតណាមនឹងបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅវៀតណាម។

leftcenterrightdel
លោក ញ៉ែម វ៉ាលី ថ្លែងនៅកិច្ចពិភាក្សា (រូបថត៖ nhandan.vn)

ក្នុងឱកាសនេះ លោកស្រី Nguyen Thi Thu Ha ជូនពរទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” រវាងវៀតណាម និងកម្ពុជាឲ្យកាន់តែរីកចម្រើនជារៀងរហូត៕

បកប្រែដោយ Thanh Cong