ក្នុងឱកាសដំណើរទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទដឹកនាំដោយលោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ បានមកសួរសុខទុក្ខ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២០ នៅខេត្ត Soc Trang។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក យឿង សុខុន ជូនអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (រូបថត៖ thoidai.com.vn)

ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ឯក យឿង សុខុន បញ្ជាក់ថា ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវជំនួយរំដោះប្រទេសកម្ពុជារបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក យឿង សុខុន ជូនពរបក្ខភាគ អាជ្ញាធរដែនដី និងប្រជាជនខេត្ត Soc Trang សូមទទួលជោគជ័យថ្មីជាច្រើននៅឆ្នាំថ្មី។ លោកក៏អញ្ជើញថ្នាក់ដឹកនាំខេត្តទៅទស្សនាបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០២០។

នាថ្ងៃដដែលក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូជាន់ខ្ពស់របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង សេនាធិការនៃយោធភូមិភាគទី៤ បានមកសួរសុខទុក្ខ និងអបអរសាទរបុណ្យចូលឆ្នាំថ្មីដល់គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Gia Lai។ លោកឧត្តមសេនីយ៍ទោបានជូនពរថ្នាក់ដឹកនាំខេត្តមានសុខភាពល្អបរិបូរ និងទទួលបានជោគជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។

leftcenterrightdel
លោក Duong Van Trang ជូនអំណោយដល់ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង (រូបថត៖ baogialai.com.vn)

ជំនួសមុខថ្នាក់ដឹកនាំខេត្ត Gia Lai លោក Duong Van Trang លេខាធិការនៃគណៈកម្មាធិការបក្សខេត្តបានវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្ររបស់ប្រជាជនកម្ពុជានិយាយរួម និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទនិយាយដោយឡែក។ លោករំពឹងថា នាពេលអនាគត ទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ និងកងទ័ពរបស់ប្រទេសទាំងពីរកាន់តែ ជិតស្និទ្ធ និងរួមគ្នាសហប្រតិបត្តិការដើម្បីការអភិវឌ្ឍនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh