ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ រំពឹងថាចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរវៀតណាម - កម្ពុជានិយាយរួម និងរវាងយោធភូមិភាគទី ១ (កម្ពុជា) និងយោធភូមិភាគទី ៥ (វៀតណាម) នឹងបន្តបានពង្រឹង និងពង្រីកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ទោ ហួត សុវណ្ណ ក៏​បាន​ជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី ៥ ឲ្យជួបតែសេចក្តីសុខ សេចក្តីរីកចម្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ baoquankhu5.vn)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Cao Phi Hung បានសម្តែងនូវក្តីរីករាយដោយបានទទួលស្វាគមន៍សមាជិក​គណៈប្រតិភូអញ្ជើញ​មកបំពេញទស្សនកិច្ច និងអបអរសាទរដល់កងកម្លាំងប្រដាប់អាវុធនៃ​យោ​ធ​ភូម​ភាគ​ទី​៥ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២០។ លោករំពឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ​គឺជាសក្ខីភាពនៃទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងរវាងយោធភូមិភាគទី ១ កងយោធពលខេមរភូមិន្ទ និងយោធភូមិភាគទី ៥ កងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក រួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ មិត្តភាពជាប្រពៃណីរវាងភាគីទាំងពីរឲ្យកាន់​តែ​រីក​​​ចម្រើន​ថែម​ទៀត។

*គួរំលឹកថា នាព្រឹកថ្ងៃទី ១០ មករា គណៈប្រតិភូយោធភូមិភាគទី ១ កងយោធពលខេមរភូមិន្ទក៏បាន​អញ្ជើញមកសួរសុខទុក្ខ និងអបអរសាទរដល់បញ្ជាការដ្ឋានយោធាខេត្ត Gia Lai ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​​វៀត​​ណាម​​ឆ្នាំ២០២០​ ផង​ដែរ៕

បកប្រែដោយ Duy Hoan