ក្នុងឱកាសនេះ គណៈប្រតិភូកងយោធពលខេមរភូមិន្ទបានទៅទស្សនា និងស្ដាប់របាយការណ៍អំពីលទ្ធផលនៃការពិនិត្យនិងព្យាបាលជម្ងឺរបស់មន្ទីពេទ្យក្នុងរយៈពេល ២ ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំមន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho និងគណៈប្រតិភូក៏ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលនិងទេសចរណ៍រវាងកម្ពុជានិងវៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មកសួរសុខទុក្ខ និងអបអរសាទរដល់កម្មាភិបាលមន្ទីរពេទ្យពហុព្យាបាល Hoa Hao – Medic Can Tho ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជូនពរដល់កម្មាភិបាល និងបុគ្គលិករបស់មន្ទីរពេទ្រ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សម្ដែងនូវអំណរគុណចំពោះមន្ទីរពេទ្យដោយបានពិនិត្យនិងព្យាបាលជម្ងឺឲ្យប្រជាជនកម្ពុជា។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមក មន្ទីរពេទ្យបានពិនិត្យនិងព្យាបាលជម្ងឺ ជូនអំណោយឲ្យក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារទទួលរបបពីរដ្ឋចំនួន១៥ ដោយមានទឹកប្រាក់ជិត ៨ ពាន់លានដុង រួមទាំងការពិនិត្យនិងព្យាបាលជម្ងឺឲ្យប្រជាជនកម្ពុជាផង៕

បកប្រែដោយ Thuy Anh