ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ភាគីទាំងពីរបានអនុវត្តឲ្យបានល្អនូវកិច្ចសហការគ្រប់គ្រង និងការពារព្រំដែន សហការប្រកបដោយប្រសិទ្ធភាពនូវការប្រយុទ្ធប្រឆាំងបទល្មើស... ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋតាមព្រំដែនប្រកបដោយប្រសិទ្ធភាព រៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី ឆ្នាំ២០២៤ រួមចំណែកបង្កើនចំណងមិត្តភាព សាមគ្គីភាព និងភាពជិតស្និទ្ធរវាងភាគីទាំងពីរ។

leftcenterrightdel
ប្រធានគណៈប្រតិភូនៃភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សានៅត្រីមាសទីមួយនៃឆ្នាំ២០២៤

ដើម្បីអនុវត្តល្អបន្ថែមទៀតនូវកិច្ចសហការក្នុងត្រីមាសទី ២ ឆ្នាំ២០២៤ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាង​ម៉ឺងម៉ាត់​នូវបទប្បញ្ញត្តិនៃឯកសារច្បាប់ទាំងបីស្តីពីព្រំដែនគោកវៀតណាម-ចិន និងកំណត់ហេតុនៃកិច្ចសន្ទនារបស់គណៈកម្មាធិការចម្រុះព្រំដែនគោកវៀតណាម-ចិន បង្កើនការផ្សព្វផ្សាយ និងអប់រំគោលនយោបាយ ច្បាប់ជូនប្រជាពលរដ្ឋនៅសងខាងព្រំដែន ទប់ស្កាត់សកម្មភាពឧក្រិដ្ឋកម្ម ធានាសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមនៅតាមតំបន់ព្រំដែន បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រៀបចំកិច្ចសន្ទនាប្រចាំ ការយាមល្បាតរួមគ្នា និងកិច្ចសហប្រតិបត្តិការផ្សេងទៀត... ធានាបាននូវការថែរក្សាអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតំបន់ដែលការគ្រប់គ្រងដោយភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh