ការតំឡើងច្រករបៀងព្រំដែន A Pa Chai - Long Fu ទៅជាច្រកទ្វារព្រំដែនទ្វេភាគី គឺជាភារកិច្ចនយោបាយសំខាន់មួយនៃខេត្ត Dien Bien។ មកទល់បច្ចុប្បន្ននេះ គ្រប់លំដាប់ថ្នាក់ ស្ថាប័ន និងមូលដ្ឋានក្នុងតំបន់ បានខិតខំប្រឹងប្រែងបំពេញឯកសារ និងនីតិវិធី។ បច្ចុប្បន្ន ខេត្ត Dien Bien បានស្ទង់មតិអន្តរស្ថាប័ន​ថ្នាក់ខេត្ត ជួបពិភាក្សាជាមួយខេត្ត Yunnan ប្រទេសចិន និងរាយការណ៍អំពីសំណើរដើម្បីតំឡើងច្រករបៀងព្រំដែន។ ទន្ទឹមនឹងនោះ មន្ទីរសំណង់ខេត្ត Dien Bien ក៏បានផ្តល់យោបល់​ជូន​គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីផ្សព្វផ្សាយផែនការមេអំពីច្រកទ្វារព្រំដែនទ្វេភាគី។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baodienbienphu.com.vn)

ក្នុងកិច្ចប្រជុំ ប្រតិភូនានាបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្តផ្តល់អាទិភាពលើការបែងចែកទុនវិនិយោគសម្រាប់ការសាងសង់សំណង់ និងគម្រោងនានាដែលត្រូវអនុវត្តដើម្បីបម្រើឱ្យសកម្មភាពវិជ្ជាជីវៈរបស់ច្រកទ្វារព្រំដែន បន្ទាប់ពីត្រូវបានបង្កើតឡើងជាផ្លូវការ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យអង្គភាព និងស្ថាប័នមានសមត្ថកិច្ច សម្របសម្រួលជាបន្ទាន់ដើម្បីអនុវត្តខ្លឹមសារដែលនៅសេសសល់ ដើម្បីបំពេញឯកសារឱ្យបានឆាប់រហ័ស និងដាក់ជូនស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់តាមនីតិវិធី៕

បកប្រែដោយ Huyen Trang