តំណាងថ្នាក់ដឹកនាំនៃកងកម្លាំងទាំងពីរបានសម្តែងនូវការចាប់អារម្មណ៍ចំពោះទឹកដី និងមនុស្សវៀតណាមនិយាយរួម និងកងទ័ពប្រជាជនវៀតណាមនិយាយដោយឡែក។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជាការកសាង ការបំប៉ន់ និងបណ្តុះបណ្តាលនាយទាហានវ័យក្មេងក្នុងបុព្វហេតុការពារប្រទេស។

leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាមថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំកងកម្លាំងកងទ័ពជើងអាកាសនៃកងទ័ពហ្វីលីពីន

នៅទីស្នាក់ការស្ថាប័នធ្វើសេនាធិការនៃកងកម្លាំងកងទ័ពជើងគោក និងកងទ័ពជើងអាកាសនៃកងទ័ពហ្វីលីពីន ភាគីទាំងពីរបានចែករំលែកអំពីភារកិច្ចពិសេស តួនាទី មុខតំណែងនិងការរួមវិភាគទានរបស់នាយទាហានវ័យក្មេង; បទពិសោធន៍របស់ភាគីនីមួយៗក្នុងការលើកកម្ពស់សមត្ថភាព ភាពច្នៃប្រឌិតរបស់នាយទាហានវ័យក្មេង; បញ្ហាដែលត្រូវយកចិត្តទុកដាក់ និងការពារនាយទាហានវ័យក្មេងចំពោះបញ្ហាប្រឈមនៃបដិវត្តន៍ឧស្សាហកម្ម ៤.0។ ភាគីទាំងពីរបានអះអាងថា នាយទាហានវ័យក្មេង តែងតែទទួលមរតក និងលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងទ័ពនៃប្រទេសនីមួយៗ រួមចំណែកថែរក្សានិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ហ្វីលីពីន។ ក្នុងឱកាសនេះ គណៈប្រតិភូបានទៅទស្សនាសារមន្ទីរកងទ័ពជើងគោកនៃកង ទ័ពហ្វីលីពីន៕

បកប្រែដោយ Huyen Trang