ក្នុងក្របខ័ណ្ឌនៃកម្មវិធី ពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្តបានពិនិត្យសុខភាព  និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់សមាជិកាក្រីក្រ និងកុមារដែលជួបការលំបាកជាង ២០០ នាក់។ ទន្ទឹមនឹងនោះ គណៈកម្មការរៀបចំបានផ្តល់អំណោយជាង ៣០០ កញ្ចប់ និងចែកខិតប័ណ្ណជិត ២៥០ សន្លឹក ដើម្បីផ្សព្វផ្សាយច្បាប់ដល់ប្រជាជនក្នុងតំបន់។

leftcenterrightdel
ពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្ត Dien Bien ពិនិត្យសុខភាព ជូនសមាជិកាក្រីក្រនៅឃុំ Vang Dan ស្រុក Nam Po

ក្នុងរយៈពេលកន្លងមក តាមរយៈកម្មវិធី បានចូលរួមចំណែកជួយឧបត្ថម្ភ សមាជិកាក្រីក្រនៅតំបន់ព្រំដែនខេត្ត Dien Bien ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅ បង្កើតឱកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេលើកកម្ពស់ និងបញ្ជាក់កិត្យានុភាព និងតួនាទីរបស់ខ្លួននៅក្នុងគ្រួសារ និងសហគមន៍៕

បកប្រែដោយ Huyen Trang