មហោស្រពនេះមានអង្គភាពអាជីវកម្មចំនួន ៤០ ចូលរួមជ្រើសរើសបុគ្គលិកដោយមានកន្លែងធ្វើការជាង ១ ម៉ឺននាក់ក្នុងវិស័យជាច្រើនដូចជា៖ ធនាគារ ការធ្វើពាណិជ្ជកម្ម ហិរញ្ញវត្ថុ - គណនេយ្យ មេកានិក អេឡិចត្រូនិក។ល។

leftcenterrightdel
ពលករវ័យក្មេងយ៉ាងច្រើនកុះករ មកដាក់ពាក្យនៅមហោស្រពជ្រើសរើសសុំការងារធ្វើ

កម្មវិធី “ផ្តល់ជំនួយដល់ពលករ” ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយមានការសម្របសម្រួលពីទីក្រុង-ខេត្តជាង ៣០ ដែលមានការចូលរួមពីអង្គភាពអាជីវកម្មក្នុងស្រុកនិងបរទេសជាង១០០។ កម្មវិធីនេះជួយពង្រឹងសកម្មភាពតភ្ជាប់រវាងពលករ និងអង្គភាពអាជីវកម្មជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន។

ក្នុងឱកាសនេះ គណៈកម្មការរៀបចំបានបើកដំណើរការក្រុមជួយឧបត្ថម្ភការងារជាច្រើននៅការិយាល័យពិគ្រោះយោបល់លើការរកការងារធ្វើ និងក្រុមណែនាំការងារ៕

បកប្រែដោយ Huyen Trang