មានប្រសាសន៍នៅក្នុងពិធីនេះ លោក Soe Win រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅថ្មីរបស់មីយ៉ាន់ម៉ា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមស្វែងរក និងជួយសង្គ្រោះអន្តរជាតិសម្រាប់ការឆ្លើយតប និងការគាំទ្រយ៉ាងរហ័សរបស់ពួកគេដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយដែលបានកើតឡើងកាលពីថ្ងៃទី ២៨ ខែមីនា។ លោក Soe Win ក៏បានគូសបញ្ជាក់ផងដែរថា វត្តមានរបស់ក្រុមស្វែងរក និងជួយសង្គ្រោះអន្តរជាតិក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីចំណងសាមគ្គីភាព មេត្តាធម៌ និងស្មារតីមនុស្សធម៌ ជួយផ្សាភ្ជាប់ប្រទេសទាំងឡាយក្នុងគ្រាលំបាក។

leftcenterrightdel
លោក Soe Win រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅថ្មីរបស់មីយ៉ាន់ម៉ា សម្តែងនូវការដឹងគុណចំពោះក្រុមស្វែងរក និងជួយសង្គ្រោះនៃប្រទេសនានា

លោក Soe Win ក៏បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសទាំងឡាយ ការងារជួយសង្គ្រោះបន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា ទទួលបានលទ្ធផលវិជ្ជមាន។ គិតត្រឹមថ្ងៃទី ៦ ខែមេសា ក្រុមស្វែងរកបានជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតចំនួន ៨ នាក់ និងរកឃើញសាកសពជនរងគ្រោះចំនួន ១៧២ នាក់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដូចជារដ្ឋធានី Naypyidaw ទីក្រុង Mandalay និងទីក្រុង Sagaing។

leftcenterrightdel
តំណាងភាគីមីយ៉ាន់ម៉ា មេបញ្ជាការក្រុមជួយសង្គ្រោះអន្តរជាតិ និងកងកម្លាំងជួយសង្គ្រោះវៀតណាម

រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម ជួយសង្គ្រោះ និងតាំងទីលំនៅថ្មីរបស់មីយ៉ាន់ម៉ា បានសង្កត់ធ្ងន់ថា៖ "នៅពេលដែលដំណាក់កាលស្វែងរក និងជួយសង្គ្រោះបានដល់ទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមជួយសង្គ្រោះ ក៏ដូចជាប្រជាជននៃប្រទេសរបស់អ្នកដែលបានបង្ហាញពីសាមគ្គីភាព និងការគាំទ្រដល់ប្រជាជនមីយ៉ាន់ម៉ាក្នុងអំឡុងពេលគ្រោះមហន្តរាយនេះ"៕

បកប្រែដោយ Huyen Trang