ពិធីបុណ្យនេះរួមមានពិធីប្រពៃណីរបស់ប្រទេសនានាប្រារព្ធបុណ្យចូលឆ្នាំថ្មីដូចជា៖ អុជធូបបួងសួងសុំសេចក្តីសុខ ពិធីស្រង់ទឹកព្រះពុទ្ធ ប្រោះព្រំពរជ័យ និងទទួលលាភសំណាងក្នុងឱកាសចូលឆ្នាំថ្មី។ នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដោយ HUFO ដើម្បីបង្ហាញពីចំណងមិត្តភាពរវាងប្រជាជននៃប្រទេសក្នុងតំបន់អាស៊ាន។

leftcenterrightdel
ប្រតិភូចូលរួមពិធីស្រង់ទឹកព្រះពុទ្ធ (រូបថត៖ vnanet.vn)

តាងនាមស្ថានអគ្គកុងស៊ុលនៃប្រទេសនានាដែលប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណី លោក Phonesy Bounmixay អគ្គកុងស៊ុលឡាវប្រចាំទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់អាជ្ញាធរ និងប្រជាជនទីក្រុងហូជីមិញ ចំពោះវប្បធម៌នៃប្រទេសជិតខាង។ បុណ្យចូលឆ្នាំថ្មីប្រពៃណីបានរួមចំណែកនាំប្រជាជនមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមកាន់តែជិតស្និទ្ធជាមួយគ្នាថែមទៀត៕

បកប្រែដោយ Thanh Cong